វិធីធ្វើបាយឆាម្នាស់គ្រឿងសមុទ្រ ឆ្ងាញ់អស់ទាស់

គ្រឿងផ្សំ៖ បាយ ១ចានល្មម,បង្គា ២០០ក្រាម(បកសំបក),ម្នាស់ ១០០ក្រាមកាត់ជាដុំតូចៗល្មម,ការ៉ុតហាន់តូចៗ កន្លះកូនចានចង្កឹះ,ខ្ទឹមចិញ្រ្ចាំ ១ស្លាបព្រាបាយ,ស៊ុត ១គ្រាប់,ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយកន្លះ,គ្រាប់ស្វាយចន្ទី និងដំណាប់ទំពាំងបាយជូរ (ដាក់តាមចំណូលចិត្ត ឬមិនដាក់ក៏បាន),ស្លឹកខ្ទឹមហាន់។វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ ហើយគោះស៊ុតដាក់ចូលឆាច្របល់ចូលគ្នា រួចដាក់បង្គាចូលឆាច្របល់ចូលគ្នាឲ្យឆ្អិន។

២.បន្ទាប់មកដាក់ការ៉ុតឆាច្របល់ រួចដាក់បាយចូលឆាច្របល់ចូលគ្នា ហើយដាក់ដំណាប់ទំពាំងបាយជូរ ដាក់ទឹកប្រេងខ្យង និងទឹកត្រីឆាច្របល់ចូលគ្នាឲ្យសព្វ។៣.រួចហើយដាក់ម្នាស់ចូលឆាច្របល់ ៤-៥ត្រលប់ ហើយដាក់គ្រាប់ស្វាយចន្ទី និងស្លឹកខ្ទឹមចូល ឆាច្របល់ចូលគ្នាឆ្អិនហើយដួសដាក់ចានជាការស្រេច ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖ ប្រភព៖អ៊ាង សុផល្លែត។