ជ្រក់ស្ពៃជើងទា រឺ កុងឆាយ លាយគ្រឿងដាក់ម្ទេសឲ្យច្រើនតិចឆ្ងាញ់ខ្លាំងណាស់បងប្អូន

គ្រឿងផ្សំ៖- ស្ពៃជើងទា ៣គីឡូក្រាម – រំដេង ២ខាំ – អំបិលគ្រោះ២ខាំ – ស្ករសកន្លេះគីឡូក្រាម។ វិធីធ្វើ – ចិតស្ពៃ ជាចំណិតហើយ លាង២-៣ទឹក ហើយយកទៅ ត្រាំទឹក (កុំភ្លេចច្របាច់ក្រូចឆ្មា១ចំណិតផង) ទុកចោល ១០ទៅ ១៥នាទី ចាំលាងចម្រះ នឹងទឹកស្អាត១-២ទឹកទៀត(អនាម័យស្អាត បន្សាបគីមី)។- ដាំទឹកក្តៅ(មិនបាច់ពុះទេ៧០-៨០អង្សា) យកស្ពៃមកស្រុស ២-៣នាទី ហើយស្រង់យកលាងទឹកត្រជាក់ រួចស្រង់ដាក់កញ្រែ្ចងទុកមួយឡែក។ – បុករំដេង នឹងអំបិលគ្រោះចូលគ្នា (ដូចក្នុងរូប)។- ដាំទឹកស្ករស ១លីត្រ – យកស្ពៃច្របាច់ ជា១អំបិលរំដេងម្តង១ម្តង១រួចផ្អាប់ទុក ៣-៥ម៉ោង, ស្រង់ស្ពៃ (ទឹកអំបិលចេញពីស្ពៃមិនយកទេ)។

– រៀបស្ពៃចូលក្រឡ ឬកែវ – ចាក់ទឹកស្ករចូល អោយ ស្មើ ឬលេចស្ពៃ រួចគ្របទុកជាការស្រេច រក្សាទុក ៣-៥ ថ្ងៃ អាចលូកមកទទួលទានបានហើយ។វិធីធ្វើមួយបែបទៀត ស្ពៃមិនបាច់ស្រុសក៏បាន គ្រាន់តែយកវាទៅហាលថ្ងៃ អោយស្រពាប់ (លាងទឹក១ឬ២សារទៀត (ខែនេះធុលីហុយ) ចាំយកវាមកក្រឡុក អំបិលផ្អាប់ទុក ២-៣ម៉ោង ពូតទឹកចេញ ហើយចាំ យកមកប្រលាក់ជា១ អំបិលរំដេងភ្លក់មើលកុំអោយប្រៃពេក ហើយ ចាក់ទឹកស្ករ គ្របទុកជាការស្រេច សូមជួយចែករំលែក ជំនាញ ផ្សេងទៀតបើសិនបងប្អូនមានរូបមន្តពិសេសខុសប្លែកពីនេះ។ បញ្ជាក់៖ បើបងប្អូនខ្លាចប្រៃខ្លាំងបន្ថយអំបិល បើមិនសូវចូលចិត្តក្លិនរំដេង បន្ថយរំដេង អរគុណចំពោះការចែករំលែក ប្រភព៖Khek_Sivannet។