ចង់ញាំបាយឆាសាច់ក្តាមសមុទ្រ តោះរៀនពីរបៀបធ្វើទាំងអស់គ្នា

គ្រឿងផ្សំ៖1- ខ្ទឹមសចិញ្ច្រាំ1ស្លាបព្រាបាយ 2-ប្រេងឆា2ស្លាបព្រាបាយ 3-សាច់ជ្រូក(ដាក់ក៏បានមិនដាក់ក៏បាន) 50g 4-សាច់ក្តាម100g 5-សាច់ក្រកឆៅ (ដាក់ក៏បានមិនដាក់ក៏បាន)30g 6-ពងទាក្រឡុក(ដាក់ក៏បានមិនដាក់ក៏បាន) 1គ្រាប់ 7-ម្រេចម៉ត់ 1ចឹប 8-ទឹកត្រី 1ស្លាបព្រាកាហ្វេ 9-ទឹកខ្មេះ 1ស្លាបព្រាកាហ្វេ 10-ម្សៅស៊ុបរ៉តឌី ឬខ្នរ 1ចឹប 11-ស្ករស 1ស្លាបព្រាកាហ្វេ 12-បាយដាំស្រួយ ឬបាយកក 1ចានបាយ 13-ទឹកប៉េងប៉ោះ 1ស្លាបព្រាកាហ្វេ 14-គ្រឿងលំអចាន (ចំណិតត្រត្រសក់ ចំណិតប៉េងប៉ោះក្រហម និងស្លឹកជីវ៉ាន់ស៊ុយ)។

វិធីធ្វើ៖1- យកសាច់ជ្រូកហាន់ជាចំណិតតូចៗ ក្តាមស្ងោរឱ្យឆ្អិនបេះយកតែសាច់ 2- ឯសាច់ក្រកហាន់ជាចំណិតតូចៗ ហើយយក សាច់ជ្រូក សាច់ក្តាម សាច់ក្រក ពងទាក្រឡុក ខ្ទឹមសចិញ្ច្រាំ ដាក់ឆាជាមួយគ្នាឱ្យសព្វ 3- ចាក់ទឹកត្រីបន្តិច ម្សៅស៊ុបរ៉តឌីឬខ្នរ ស្ករស ទឹកប៉េងប៉ោះបន្តិច និងច្រូចទឹកខ្មេះបន្តិចបន្តួច មើលបើគ្រឿងទាំងនោះឆ្អិនល្អហើយ យកបាយចាក់ទៅក្នុងសាច់នោះកូរឱ្យសព្វដើម្បីឱ្យសាច់ និងបាយនោះចូលគ្នា ភ្លក្សមើលសាបប្រៃល្មមហើយ ដួសដាក់ចាន រោយស្លឹកខ្ទឹម រោយម្រេចម៉ត់ និងដាក់ស្លឹកជីវ៉ាន់ស៊ុយពីលើ រៀបតុបតែងចំណិតត្រសក់ប៉េងប៉ោះដាក់គែមចានដើម្បីលំអ ប្រភព៖NIMOL SHOP 2។