អ្នកណាខ្លះមានត្រីខកំប៉ុងអត់ដឹងធ្វើអីញ៉ាំ ថ្ងៃនេះសាកធ្វើតុងយ៉ាំត្រីខកំប៉ុងញ៉ាំម្តងមើល

គ្រឿងផ្សំ៖ត្រីខ ២កំប៉ុង ផ្សិតចំបើង ១០០ក្រាម (ពុះជាពីរ) ទឹក ១កូនចានចង្កឹះ រំដេង ៣ដុំ ហាន់ជាបន្ទះ គល់ស្លឹកគ្រៃ ១គល់ កាត់ខ្លីៗ ខ្ទឹមក្រហម ១ដុំ ហាន់ស្តើងៗ ស្លឹកក្រូចសើច ២សន្លឹក ម្ទេស ២-៣គ្រាប់ ដំឲ្យសំប៉ែត ស្ករស ១ស្លាបព្រាកាហ្វេ ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ ស្លឹកខ្ទឹម ឬស្លឹកជីរណា ហាន់។វិធីធ្វើ៖១.ដាំឆ្នាំងដាក់ទឹកចូល ដាក់រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម និងស្លឹកក្រូចសើចចូលដាំឲ្យពុះ រួចដាក់ត្រីខ និងផ្សិតចូល (កូរតិចកុំឲ្យបែកសាច់ត្រីខ) រម្ងាស់ឲ្យពុះ។

២.បន្ទាប់មកដាក់ទឹកត្រី ស្ករស និងម្ទេសចូលកូរចូលគ្នាឲ្យសព្វ រួចដាក់ទឹកក្រូចឆ្មារចូលកូរចូលគ្នា ឆ្អិនហើយដួសដាក់ចានដាក់ស្លឹកខ្ទឹម ឬស្លឹកជីរចូលជាការស្រេច ប្រភព៖អ៊ាង សុផល្លែត។