វិធីធ្វើតុមយ៉ាំបង្កង ឆ្ងាញ់កប់

គ្រឿងផ្សំ: _បង្កង ,បង្គា រឺ សាច់មាន់ យក១ណាក៏បាន បន្លែ : ផ្សិត ប៉េងប៉ោះ ខ្ទឹមបារាំង -ស្លឹកគ្រៃ រំដេង ស្លឹកក្រូច ម្ទេសហិរ ខ្ទឹមស ខ្ទឹមក្រហម ជីវ៉ាន់សុ៑យ ស្លឹកខ្ទឹម ដុំសុ៑បតុមយ៉ាំ ២ដុំ។វិធីធ្វើ:ដាំទឹកអោយពុះ ដាក់បង្កងចូល (បង្កងតូចមិនបាច់កាត់ទេ ធំចាំកាត់កង់ៗ) រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ស្លឹកក្រូច ដាក់លីងអោយឈ្ងុយសិន ចាំបង់ចូលសម្លរ។

ពេលពុះដាក់គ្រឿង ម្សៅសុ៑ប ទឹកត្រី អំបិលតិច ស្កសរ ដុំសុ៑បតុមយ៉ាំ ហើយចាំដាក់ផ្សិតចូលមុន រងចាំ១០នាទីទើបដាក់ខ្ទឹមបាំរាំង និងប៉េងប៉ោះ ភ្លក់មើលបើស្ទើរថែមជូរថែមក្រូចឆ្មារ ពេលពុះដួសដាក់ឆ្នាំងភ្លើង បើចង់ដាក់ខ្ទិះដូងក៏បានដែរ រឺបន្ថែមទឹកត្រីខកំប៉ុងខ្លះក៌បានយកពណ៌ ប្រភព៖ Sakorak Thonn។