វិធីធ្វើឆាគ្រឿងសាច់មាន់ឈ្ងុយឆ្ងាញ់

គ្រឿងផ្សំ៖ សាច់មាន់ ២០០ក្រាម កាប់ជាដុំៗល្មម, គ្រឿងការីបុក ១ស្លាបព្រាបាយកន្លះ, កាពិ ១ស្លាបព្រាកាហ្វេ, ម្សៅការី ​១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាកាហ្វេ, ទឹក កន្លះកូនចានចង្កឹះ, ស្លឹកម្រះព្រៅ, ស្លឹកក្រូចសើច, ស្លឹកជីរនាងវង, ស្លឹកខ្ទឹមហាន់។វិធីធ្វើ៖១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់គ្រឿងបុក និងកាពិចូលរំលីងចូលគ្នាមួយសន្ទុះ រួចដាក់សាច់មាន់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វជាមួយគ្រឿងឲ្យសាច់ឆ្អិនបន្តិច។

២.បន្ទាប់មកដាក់ម្សៅការីចូលឆាចូលគ្នា រួចដាក់ទឹកចូលឆាចូលគ្នាទុកមួយរំពុះ ហើយដាក់ទឹកត្រី និងស្ករចូល ឆាចូលគ្នាឲ្យសព្វ។៣.រួចហើយដាក់ស្លឹកម្រះព្រៅ, ស្លឹកជីរនាងវង, ស្លឹកក្រូចសើច និងស្លឹកខ្ទឹមចូលឆា ៤-៥ត្រលប់ទៀត ឆ្អិនជាការស្រេច ប្រភព៖លោកពូ អ៊ាង សុផល្លែត។