តោះទំនេរទេ​ ធ្វើប្រហិតឆឹងឆ្ងាញ់ៗញ៉ាំ

គ្រឿងផ្សំ – ទឹកម្ទេស – ទឹកសៀង – ស្ករត្នោត – ម្ទេសស្រស់ – ម្ទេសឆា – ខ្ទឹមស #វិធើធ្វើ – ដាក់គ្រឿងទាំងអស់លាយចូលគ្នាក្នុងចាន រួចកូរចូលអោយសព្វគ្រឿង។ – ប្រហិតត្រូវយកទៅលាងទឹកអោយស្អាត ដាក់អំបិលបន្តិច ដើម្បីអោយស្អាតល្អ ហើយយកទៅស្រុះទឹកក្ដៅប្រហែល២នាទី ទើបស្រង់ដាក់កញ្ច្រែងទុកអោយស្ងួត។ – ចាក់ប្រេងឆា ឬខ្លាញ់ទៅក្នុងខ្ទះ ដោយដាក់ខ្ទឹមសរខ្លះដើម្បីបន្ថយក្លិនឆ្អាបដែលចេញពីប្រហិត។

បន្ទាប់មកចាក់ប្រហិតចូលកូរបន្តិច រួចសឹមចាក់គ្រឿងដែលផ្សំរួច កូរវាអោយសព្វរយៈពេល២ឬ៣នាទីជាការស្រេច ប្រភព៖ផ្ទះមុខម្ហូប។