របៀបធ្វើទឹកតៅហ៊ូ ជ្រលក់គ្រឿងស្ងោរ មានគេប្រាប់ថាលក់រូបមន្តទឹកត្រីនេះគេយក500$ ចឹងខ្ញុំក៏ចង់ចែករំលែក

(ទឹកតៅហ៊ូ ជ្រលក់គ្រឿងស្ងោរ) មានគេប្រាប់ថាលក់រូបមន្តទឹកត្រីនេះគេយក500$ ចឹងខ្ញុំក៏ចង់ចែករំលែក។ គ្រឿងផ្សំ ទឹកខ្មេះយករូបចេកដូចរូប ស្ករសយកដូចរូប អំបិល+រ៉តឌី ប៊ីចេង ម្ទេស។ ដំបូងបុកម្ទេសនឹងអំបិលមួយស្លាបព្រាបាយ លាយរ៉តឌីកន្លះស្លាបព្រា ប៊ីចេងត្រូវការរៀងច្រើន 1ស្លាបព្រាកន្លះទៅ2ស្លាបព្រាបាយ បុកជាមួយម្ទេសអោយមត់បន្ទាប់ មកដួសដាក់ចានចាក់ទឹកខ្មេះចូលក្លាយទៅជារូបទីមួយកូរអោយឡើងពណ៌ដូចរូបទី2។

ដាក់ស្ករសចូលអោយច្រើន កូរអោយយូដាក់ស្ករសរទាល់តែខាប់ ហើយមានរសជាតិដូចដែលយើងធ្លាប់ញាំគិតថាល្មម ហើយអាចលាយទឹកបន្តិចកូរអោយរលាយស្ករក្លាយជារូបទី3 ហើយភ្លក់ខ្លួនអែងទៅចង់បានរសជាតិប៉ុនណាជាការស្រេច បញ្ជាក់: គ្មានតៅហ៊ូទេឈប់យល់ច្រលំទៅ ប្រភព៖ Mak Mak Sostenn។