របៀបធ្វើការ៉េមចេក មេឃក្តៅៗចឹងបើធ្វើញ៉ាំមិនដឹងឆ្ងាញ់យ៉ាងណាទេ

គ្រឿងផ្សំ ចេក១ស្និត សាច់ដូងកោស១ផ្លែ ខ្ទិះដូង១ចានចង្កឹះ ទឹកដោះគោខាប់ សណ្ដែកដី អំបិល២ស្លាបព្រារកាហ្វេ ស្ករសកន្លះវែក សាច់មាន សាច់ខ្នុរ ថង់ទុកច្រក រឺដាក់់ជាចាន កែងជរ័ក៌បាន វិធីធ្វើ យកចេកកាត់កង់ៗ រំុនឹងថង់ហើយសង្កត់អោយវាសំប៉ែត បកសាច់មាន និងខ្នុរ ជាចំនិតតូចៗ ដាក់គ្រឿងផ្សំទាំងអស់ចូលគ្នា មានចេក សាច់ដូង ខ្ទិះដូង សាច់មាន សាច់ខ្នុរ សណ្ដែកដីបុកលុមៗ ទឹកដោះគោខាប់ ស្ករស អំបិល ច្របល់ចូលគ្នាអោយសព្វ។

ទើបយកទៅច្រក ដាក់ក្នុងថង់ កូនចាន រឺកែវជរ័ យកក្លាសេកន្លែងកក រង់ចាំវាកកទើបយកមកញាំ ប្រភព៖ សុភាពនារី។