អស់ចម្ងល់ពស់វែកត្រាំស្រាហើយ នៅតែបើកវែក….បងប្រុសម្នាក់ទម្លាយខ្ទេច

យោងតាមប្រភពហ្វេសប៊ុកមួយដែលមានគណនីឈ្មោះថា Muny Chan បាននិយាយរៀបរាប់នូវខ្លឹមសារពស់វែកត្រាំស្រាដូចខាងក្រោម ÷”រឿង”អស់តែជាង១០$បាត់ឆ្ងល់” ចម្ងល់ក្នុងរឿងពស់វែកដាក់ក្នុងដបត្រាំស្រាបើកវែកដែលមាន អ្នកខ្លះនាំគ្នាឆ្ងល់ អ្នកខ្លះថាគេដាក់ពស់វែកចូលក្នុងដបទាំងរស់ ហើយចាក់ស្រាចូលទើបវាបើកវែក ខ្លះទៀតថាគេសំលាប់វា ហើយគេយកឈើចាក់ធ្មេញទល់អោយវាបើកវែករួចហើយគេ កាត់ដបដាក់ពស់ចូលទើបគេយកដបទៅដុតមុខតំណអោយជាប់គ្នាវិញ ខ្លះទៀតថាអញ្ចេះ ខ្លះទៀតថាគេធ្វើអញ្ចុះដោយគ្មាន មូលដ្ឋានជាក់លាក់។ដើម្បីអោយវាអស់ឆ្ងល់ក៏សំរេចទៅហាង ថ្នាំចិនសែទិញពស់វែកត្រាំស្រាលាយជាមួយយិនសិនខ្យាដំរី មួយដបយកមកវ៉ៃដបចោលមើលអោយអស់ចិត្ត។

តាមពិតមិនមែនជាពស់វែកនោះទេ គឺពស់សំលាប់កង្កែបមាន ទំហ៊ំប៉ុនម្រាមដៃគេវះពោះយកគ្រឿងក្នុងចេញ ដោយគេទុក ផ្នែកខាងក្បាលប្រវែងមួយចង្អុលដៃមិនវះនោះទេ តែខាងផ្នែក អត់វះគេលូកកាត់យកសាច់ចេញអោយនៅសល់តែស្បែកកុំអោយរហែក រួចហើយគេយកសរសៃជ័រតាន់(ជ័ររស់កាត់ពុតជា ពីរដូចឃើញក្នុងរូប)ស៊ូកតាមខ្លួនវាចូលទៅកន្លែងក្បែរក្បាល អត់វះ និងយកសាច់ចេញរួចហើយគេយកខ្សែរចងអោយជាប់ នៅត្រង់ចំណុចគល់ខ្សែជ័រអោយផ្អិបជាប់គ្នាធ្វើអោយរាងខ្សែរ ជ័របន្តឹងស្បែកពស់ត្រង់ចំណុចក យើងមើលទៅដូចពស់បើក វែក ទើបគេញ៉ុកពស់ចូលទៅក្នុងដបពីខាងកន្ទុយមុនដោយខ្សែ ជ័រតាន់វាមិនបាក់នោះទេគឺសម្របចូលក្នុងដបលុះដល់ខាងក្នុងក៏រលាស់ឡើងធម្មតាវិញចេញជារាងពស់បើកវែកតែម្ដងទៅ។

តាមពិតវាមិនពិបាកធ្វើនោះទេបើយើងយកចិត្តទុកដាក់មើល និងធ្វើហើយបើនិយាយពីគុណតម្លៃផ្នែកសេដ្ឋកិច្ចវិញក៏យើង មិនគួរមើលរំលងដែរ។ស្រាត្រាំពស់សំលាប់កង្កែប១ក្បាលលាយមើមយិនសិនធម្មតា ២-៣មើម និងខ្យាដំរី១ក្បាលរួមទាំងស្រាសចំណុះ០,៧៥lនិង ដប បើគិតពីតម្លៃវិញមិនដល់៥$នោះទេ តែគេនាំយកមកលក់ នៅខ្មែរយើងក្នុងតម្លៃ១ដបជាង១០ដុល្លារ។

ស្រុកខ្មែរខ្វះអីពស់ សំលាប់កង្កែប ពស់ព្រលិត បើគេឆ្នៃយកធ្វើបែបនេះអាចនាំ ចេញយកទៅលក់នៅប្រទេសក្រៅវិញបាន។មានមនុស្សភាគ ច្រើននាំគ្នាទិញពស់ត្រាំស្រាបែបនេះដោយសនិដ្ឋានថាជាពស់វែកផឹកទៅអាចកែរោគ តែគឺជាពស់ធម្មតាសោះ៕”

OLYMPUS DIGITAL CAMERA