រូបមន្តវិធីធ្វើដំណាប់កន្ទួត ឬកន្ទួតឆឹង!

គ្រឿងផ្សំ៖ ផ្លែកន្ទួត ៥០០ក្រាម,អំបិល ១០ក្រាម,ទឹក ៧០០មីលីលីត្រ លាយជាមួយកំបោរក្រហម ៣០ក្រាម,ស្ករស ៥០០ក្រាម,ទឹក ៧០០មីលីលីត្រ។ វិធីធ្វើ៖ ១.យកកន្ទួតដាំត្រាំទឹកកំបោរ ដាក់អំបិលចូលច្របល់ចូលគ្នាឲ្យសព្វ ត្រាំចោលទុកអន្លើរ ២.ដាំខ្ទះដាក់ទឹក និងស្ករសចូលកូរចូលគ្នាឲ្យស្កររលាយសព្វល្អ ទុកអន្លើរ ៣.បន្ទាប់មកស្រង់ផ្លែកន្ទួតចេញពីទឹកកំបោរ ដាក់ចូលចានធំល្មមចាក់ទឹកស្ករដែលកូរហើយចូលខ្លះ

៤.បន្ទាប់មកទៀតដាំខ្ទះ ដួសកន្ទួតដាក់ចូលខ្ទះច្របល់មួយសន្ទុះ រួចចាក់ទឹកស្ករដែលនៅសល់ចូលច្របល់ចូលគ្នាឲ្យសព្វល្អ ទុករម្ងាស់ឲ្យពុះឡើងក្រហមល្មម គោកទឹកហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖ វីដេអូវិធីធ្វើ៖ សម្រួលអត្ថបទដោយ៖ ស្រីពៅ សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។ ប្រភពលោកពូ៖ អ៊ាង សុផល្លែត