វិធីធ្វើនំល្ពៅបុក ឆ្ងាញ់ៗ

វិធីធ្វើនំល្ពៅបុក ឆ្ងាញ់ៗ គ្រឿងផ្សំ៖ ល្ពៅឈូស ឬសាប់ ១គីឡូកន្លះ,ម្សៅខ្សាយ ៣០០ក្រាម,ស្ករស ២៥០ក្រាម,អំបិល កន្លះស្លាប។ វិធីធ្វើ៖១.យកសាច់ល្ពៅដាក់លាយជាមួយម្សៅខ្សាយ ស្ករស អំបិល សាច់ដូង និងខ្ទិះដូង ហើយច្របល់ចូលគ្នាអោយសព្វល្អ។២.បន្ទាប់មកចាប់ផ្តើមវេចនំ យកស្លឹកចេក ១ ឬ២សន្លឹកទៅតាមស្លឹកចេក រួចដួសល្ពៅដែលលាយហើយដាក់ ៣ស្លាបព្រាបាយ ហើយកាច់បត់វាជារាងសំប៉ែតវែងល្មមទៅតាមដែលអ្នកចង់បាន។

៣.រួចរាល់អស់ហើយយកនំដែលវេច ហើយដាក់ចំហុយរយៈពេល ៤០-៤៥នាទី នោះឆ្អិនជាការស្រេច ប្រភព៖លោកពូ អ៊ាង សុផល្លែត។