វិធីធ្វើសាច់ជ្រូក ចិញ្ច្រាំ ប្រឡាក់គ្រឿង អាំង ឬ ចៀន ដោតចង្កាក់គល់ស្លឹកគ្រៃញ៉ាំផ្ទាប់ជាមួយបាញ់ហយឆ្ងាញ់ៗ

សាច់ជ្រូក ចិញ្ច្រាំ ប្រឡាក់គ្រឿង អាំង ឬ ចៀន ដោតចង្កាក់គល់ស្លឹកគ្រៃញុំផ្ទាប់ជាមួយបាញ់ហយ បន្លែរតាមចំណង់ចិត្ត ទឹកត្រីផ្អែម ឬ ទឹកអពិលទុំតាមចំណូលចិត្ត បានសាកទេីបដឹងថាឆ្ងាញ់ៗៗ។ គ្រឿងផ្សំមានៈ1 សាច់ជ្រូកយកសាច់មានខ្លាញ់តិចៗ ទេីបឆ្ងាញ់ ( លាងទឹកអោយស្អាត ចិញ្ច្រាំអោយម៉ត់) 2 ខ្ទឹមស ខ្ទឹមក្រហម ( បកសំបកចេញ ចិញ្ច្រាំ អោយម៉ត់ ) 3 ស្គរស 4 ម្រេចម៉ត់ 5 ទឹកសីុអីុវ 6 ប្រេងខ្យង 7 ប្រេងល្ង 8 ទឹកឃ្មុំ 9 រ៉ូឌី 10 បីចេង 11 អំបិល 12 ម្សៅឆារ 13 ម្ទេសម៉ត់ 14 ចង្កាក់សំរាប់ដោតសាច់អាំង ឬ ចៀន គល់ស្លឹកគ្រៃ ដេីមអំពៅ ឬ ចង្កាក់ឬស្សី មួយណាក៏បានបេីគិតថាស្រួល សំរាប់ខ្លួនឯង។

យកសាច់ដែលចិញ្ច្រាំ លាយគ្រឿងផ្សំទាំងអស់ចូល រួចច្របល់ ឬ បោកសាច់អោយដូចប្រហិតសាច់ត្រី អោយសព្វគ្រឿង ទេីបយកចង្កាក់ មកដោត ទំហំល្មមតាមចូលចិត្ត អាចយកទៅអាំង ឬ ចៀន ក៏បាន យេីងអាច ញុំជាមួយ ទឹកត្រីផ្អែម ឬ ទឹកអំពិលទុំ នំបញ្ចុក បាញ់ហយ បន្លែរតាមចិត្ត ( សាច់ពេលប្រឡាក់គ្រឿងផ្សំយកផ្អែមបន្តិចទេីបញុំ ជារបស់ទាំងអស់ឆ្ងាញ់ ) ប្រភព diamond tree Property page។