សម្លរម្ជូរខ្ទិះឆ្អឹងជំនីជ្រូក ឆ្ងាញ់ចាប់មាត់

គ្រឿងផ្សំ៖ – ឆ្អឹងជំនីជ្រូក – ម្នាស់ សណ្តែកកួរ ត្រប់ស្រួយ ត្រកួន ( ទៅតាមចំណូលចិត្ត) -គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម -ម្ជូរសណ្តាន់ ឫ អំពិលទុំ -សណ្តែកដីលីង -ម្ទេសឆ្អើរ -គ្រឿងការី -ខ្ទិះដូង -ប្រហុក ឫ​ កាពិ -ស្ករស អំបិល ទឹកត្រី។ របៀបធ្វើ៖ -លាងទឹកឆ្អឹងជំនីជ្រូងឲ្យស្អាតជាកង់ៗ -កាត់ម្នាស់ជា​ដុំតូចៗកាត់សណ្តែកកួរ​ខ្លីៗនិងត្រប់ស្រួយ -ម្ទេសឆ្អើរយកសរសៃយកគ្រាប់ចេញរួចត្រាំទឹកអោយរីក។

ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។ -បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម​ សណ្តែកដីលីង រួចដាក់បុក​ច្របល់ជាមួយម្ទេសឆ្អើរ​ចិញ្ច្រាំ និងគ្រឿងការី។ ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ) ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំង រួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួច​​​ដាក់ឆ្អឹងជំនីជ្រូកច្របល់ចូល​គ្នាមួយច្របក់។ ដាក់ម្ជូរសណ្តាន់ ឫ អំពិលទុំ រួចដាក់ទឹកត្រី អំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមខ្ទិះដូងរួ​ចរំងាស់មួយស្របក់ ទើបដាក់ម្នាស់និង​​សណ្តែកកួរ​ចូល។ ទុកអោយពុះម្តងទៀត ភ្លក់ប្រៃផ្អែមរួចជា​​ការ​ស្រេច ប្រភព៖Diamond Tree Property។