ពីមិត្តភ័ក្តក្លាយជាស្នេហា ពីស្នេហា មក ជាគូណ្ដឹង (សំខាន់ខាងស្រីមាត់ឆៅដែរហ៊ានសួរខាងប្រុសមុន) កាលពិតលួចស្រឡាញ់គ្នាទៅវិញទៅមក គ្រាន់តែមិនហ៊ានសារភាព

អានហើយរំភើបជំនួសពីបងស្រី Chhang Sofiya គាត់បានសរសេរថា៖ ពីមិត្តភ័ក្តក្លាយជាស្នេហា ពីស្នេហា មក ជាគូណ្ដឹង (សំខាន់ខាងស្រីមាត់ឆៅដែរហ៊ានសួរខាងប្រុសមុន) ដំបូងត្រឹមតែជាមិត្តភក្ត័ដែលយល់ចិត្តខ្ញុំ គ្រប់ពេលដែលខ្ញុំមិនសប្បាយចិត្ត មិនថារឿងរកសុី មិនថារឿងគ្រួរសារ មិនថាពេលខ្ញុំសេីច ខ្ញុំទឹកភ្នែក គាត់តែងតែលួងលោមខ្ញុំ ផ្ដល់កំលាំងចិត្តអោយខ្ញុំរហូត រយះពេលជិត២ឆ្នាំ ថ្ងៃមួយខ្ញុំក៍សួរគាត់ថាអត់ធុញទេ ដែលតែងតែស្ដាប់ខ្ញុំយំ ហេីយផ្ដល់យោបល់ និង លួងលោមខ្ញុំគ្រប់ពេលចឹង? គាត់ថាអត់ធុញទេ ខ្ញុំក៏និយាយថាតិចសង្សារខឹងណាពេលនិយាយជាមួយខ្ញុំយូរៗចឹង គាត់ថា អត់មានសង្សារផង។

ស្រលាញ់ខ្ញុំមែន? បេីស្រលាញ់ប្រាប់ត្រង់មក មិនបាច់ អូសកាឡាយូរទេ គាត់ថា ស្រលាញ់យូរហេីយ តែមិនហ៊ានប្រាប់ ព្រេាះខ្លាចពេលប្រាប់ទៅយេីងអត់ស្រលាញ់ខ្ញុំ ហេីយក៏ឈប់ទុកខ្ញុំជាមិត្តភក្ត័ទៀត ខ្ញុំក៏ឆ្លេីយភ្លាមថា ខ្ញុំស្រលាញ់យេីងដែរតេីតែមិនហ៊ាននិយាយដែរ ខ្ញុំក៏ប្រាប់គាត់ថាបេីស្រលាញ់ខ្ញុំពិត អោយចាស់ទុំទាំងសងខាងដឹងលឺ (អ្វីដែលខ្ញុំទទួលបាន ជាពិសេសមនុស្សស្រីគ្រប់រូបចង់បាននោះគឺ គាត់ ហ៊ានមកជួបម៉ាក់ខ្ញុំ បងខ្ញុំ ហេីយគាត់ហ៊ានកាន់ដៃខ្ញុំជួបម៉ាក់ ប៉ា គាត់ ជាពិសេសគាត់បានផ្ដល់កិត្តយសអោយខ្ញុំ ចូលដណ្ដឹងខ្ញុំ ធ្វេីអ្វីដែលច្បាល់លាស់ជាមួយខ្ញុំ ចុងក្រោយ អរគុណដល់ម៉ាក់ប៉ាទាំងសងខាង ដែលព្រមអោយកូនទាំងពីរមានថ្ងៃនេះ៕