ធ្ងន់ក! គូសង្សារមួយគូជិះម៉ូតូឌុបគ្នាតាមផ្លូវព្រះសីហនុ ជ្រុលទៅបុករថយន្តសេរីទំនើប ខូតខាតទ្វារ អស់ ២ និងកញ្ចក់មើលក្រោយ

ប្រភពពីហ្វេសបុកឈ្មោះ ជនអនាថា បានបង្ហោះមុននេះឲ្យដឹងថា មានករណី គូសង្សារមួយគូជិះម៉ូតូឌុបគ្នាតាមផ្លូវព្រះសីហនុ ជ្រុលទៅបុករថយន្តសេរីទំនើបមួយគ្រឿងបណ្តាលអោយខូចទ្វារពីរនិងខូចកញ្ចក់មួយទីតាំងនៅជិតគីរីរម្យ ក្នុងខណ្ឌ៧មករា នាម៉ោងជាង១០យប់ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២០។ នៅក្នុងនោះមិនទាន់ដឹងថា ខាងភាគីរថយន្ត ឲ្យភាគីម៉ូតូសងប៉ុន្មាននោះទេ។ ព័ត៌មានលំអិត និងផ្សាយនៅពេលក្រោយទៀត៕