តោះទំនេរសាករៀនវិធីធ្វើបង្អែមចេកខ្ទិះ ឆ្ងាញ់ពិសា!

គ្រឿងផ្សំ៖ ចេកណាំវ៉ា ៧-៨ផ្លែ,ខ្ទិះដូង ៧៥០មីលីលីត្រ,ស្ករស ៣០០ក្រាម,អំបិល ១ស្លាបព្រាកាហ្វេ,ស្លឹកតើយ ៣-៤សន្លឹក។ វិធីធ្វើ៖ ១.បកសំបកចេក រួចកាត់ជាដុំៗល្មម តាមចំណូលចិត្ត ២.ដាំឆ្នាំងដាក់ខ្ទិះដូង ស្ករស អំបិល និងស្លឹកតើយចូលកូរចូលគ្នាឲ្យសព្វ ទុករម្ងាស់ឲ្យពុះ។

៣.បន្ទាប់មកដាក់ចេកចូល រួចកូរចូលគ្នាគ្របទុកឱ្យពុះ ឆ្អិនហើយដួសដាក់ចានជាការស្រេច។ អាចដាក់បន្ថែមជាមួយនឹងល្ង និងសាច់ដូងទៀតកាន់តែឆ្ងាញ់៕ សម្រួលអត្ថបទដោយ៖ ស្រីពៅ ប្រភពលោកពូអ៊ាង សុផល្លែត