របៀបប្រឡាក់សាច់ជ្រូកអាំង ធ្វើបាយស្រូប បាយសាច់ជ្រូក

គ្រឿងផ្សំ៖១. សាច់ជ្រូកសុទ្ធ ឬសាច់លាយខ្លាញ់ ៥០០ក្រាម ២. ទឹកសុីអីុវផ្អែម ១ ស្លាបព្រាបាយ ៣. ទឹកត្រី ៤ស្លាបព្រាបាយ ៤. ខ្ទឹមសរ ២ក្លែប ៥. ស្ករសរ ឬស្ករត្នោត កន្លះស្លាបព្រាបាយ ៦. ខ្ទឹមក្រហម ១ដុំ ៧. ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ ៨. អំបិលម៉ត់ របៀបចម្អិន ៖ ១. លាងសាច់ជ្រូកអោយបានស្អាត រួចសំងួតទឹកអោយល្អ ២. ហាន់សាច់ជ្រូក ស្តើងល្អម។

៣. ចាក់គ្រឿងគ្រប់មុខ ដូចជាទឹកសីុអីវុផ្អែម ទឹកត្រី ខ្ទឹមសរ ខ្ទឹមក្រហម ស្ករ ម្រេច និងអំបិល លាយចូលគ្នា ៤. ច្របាច់ថើរៗ អេាយសប់ រួចច្រក ដាក់ទុកក្នូងទូរទឹកកក ៣០នាទី ។ វិធីនេះមានសារៈសំខាន់ណាស់ ដើម្បីអេាយសាច់ជ្រូកចូលជាតិបានសប់ និងត្រូវគ្រឿងល្អ ។ ៥. បន្ទាប់ពីផ្អាប់ទុក ៣០នាទីមក​អ្នកអាចយកមក អាំង ឬចៀនតាមចំណូលចិត្ត ជាការស្រេច។

បាយស្រូប បាយសាច់ជ្រូក គ្រឿងផ្សំ សាច់ជ្រូកចៀន រឺ អាំង ជ្រក់ត្រសក់ការ៉ុត រឺ ល្ហុង ពងទាចៀន រឺ ពងទាក្រឡុកចៀន ទឹកខ្លាញ់ស្រូបបាយ ទឹកស៊ុប ប្រឡាក់សាច់ជ្រូក ហាន់ជាបន្ទះធំល្មមសាច់ជ្រូកស្មាមុខ ខ្ទឹមសចិញ្រ្ចាំ ខ្ទឹមក្រហមចិញ្ច្រាំ ប្រេងខ្យង ម្សៅស៊ុបខ្នោ ទឹកត្រី ស្ករស ទឹកឃ្មុំ ម្រេច លាយច្រប់អោយសព្វយកទៅដាក់ក្នុងទូទឹកកក១ម៉ោង រឺ១ យប់ វិធីធ្វើជ្រក់ យក ត្រសក់ នឹង ការ៉ុត ហាន់ស្តើងៗ ខ្ទឹមសចិញ្រ្ចាំ ស្ករស ទឹកខ្មេះ អំបិល លាយច្របល់ចូលគ្នាអោយសព្វ ហើយយកទុកក្នុងទូទឹកកក។  ទឹកខ្លាញ់ស្រូបបាយ យកប្រេងសណ្តែកដាក់លើភ្លើងអោយក្តៅ ហើយយកពងទាកូអោយសព្វ ហើយបង់ស្លឹកខ្ទឹមពីលើ។ ទឹកស៊ុប យកឆ្អឹងជ្រូក ការ៉ុត ឆៃថាវ ស្ពៃ ឆៃប៉ូវ ស្ងោរំងាស់អោយចេញជាតិ ហើយដាក់ស្ករ ម្សៅស៊ុបមាន់ ទឹកត្រី អំបិលបន្តិច ភ្លក់អោយល្មម។ 👉ពេលញាំយកគ្រឿងធ្វើហើយខាងលើលាយគ្នាដូចរូបជាកាស្រេច។