តោះនៅផ្ទះយូរ អត់ដឹងធ្វើអ្វីញាំ តោះសាកធ្វើស៊ុបពោត ឈ្ងុយឆ្ងាញ់

គ្រឿងផ្សំ៖-ពោត៦ផ្លែ-មាន់ស្រែ១គីឡូ-ផ្សិតក្រៀមកន្លះខាំ-ពងមាន់៤គ្រាប់-ខ្ទឹមបារាំង ១ដុំ-ខ្ញី១ដុំតូច-ជីវាន់ស៑ុយ-ស្លឹកខ្ទឹម-ដុំស៑ុបខ្នរ-ម្សៅឆា-ខ្ទឹមស។វិធីធ្វើ៖ដាំទឹកកន្លះឆ្នាំង ស្ងោរមាន់អោយផុយសាច់ យកមកបេះជាសសៃល្អិតបំផុត ផ្សិតក្រៀម ដាក់ត្រាំទឹកក្ដៅហើយលាងទឹកអោយស្អាតយកមកហាន់ជាសសៃតូច ខ្ញីចិត្តជាចំណិត ពោតចិត្តកុំអោយស្នូលពេក ពងមាន់គោះហើយវាយអោយសព្វ ម្សៅឆាដាក់៤ស្លាបព្រាចូលទឹកកន្លះចានចង្កឹះ ខ្ទឹមសដុំវាបែកៗ ដាក់ខ្ញី ខ្ទឹមបារាំងដាក់ទាំងមូល ខ្ទឹមស ដុំស៑ុប ផ្សិតដែលចិតជាចំនិតនិងសាច់មាន់សសៃចូលក្នុងទឹកស៑ុបមាន់រំងាស់១០នាទីទើបដាក់ពោតចូល រំងាស់ថែម១៥នាទីទៀត។

ដាក់គ្រឿងផ្សំចូល ម្សៅស៑ុបខ្នរ អំបិល ម្រេចតិច ស្កស ហើយកូរវាអោយវិលទើបចាក់ពងមាន់ចូល ពេលពុះ ទើបចាក់ទឹកម្សៅឆាចូលកូរវាផងពេលចាក់ ភ្លក់មើលអោយមានរសជាតិប្រៃលមៗ ស្រាល ស៑ុបគេមិនធ្វើអោយប្រៃទេ ពេលដួសដាក់ចានថែមជីវ៉ាន់ស៑ុយ ស្លឹកខ្ទឹម ម្រេចជាការស្រេច ខ្ទឹមបារាំងគេដាក់យករសជាតិ និងក្លិនមិនមែនបន្លែក្នុងស៑ុបទេ ហើយខ្ញីដាក់យកក្លិនឈ្ងុយដែរ ខ្ទឹមដាក់កាត់ឆ្អាប ប្រភព៖សុភាព នារី។