របៀបធ្វើស៊ុបគោប៉ូវឈាម ស៊ុបគោមួយប្រភេទនេះអាចប៉ូវឈាមអ្នកបានដោយមិនធ្វើឲ្យអ្នកមានអាការៈខ្វះឈាម
នៅពេលដែលអ្នកទំនេរ អ្នកអាចធ្វើស៊ុបគោមួយប្រភេទនេះមកពិសារបាន ព្រោះវាជាស៊ុបដែលអាចប៉ូវឈាមអ្នកបានដោយមិនធ្វើឲ្យអ្នកមានអាការៈខ្វះឈាមទៀតទេ។តើមានគ្រឿងផ្សំ និងរបៀបចម្អិនបែបណាខ្លះទៅ?គ្រឿងផ្សំ៖-ស្មងជើងគោចំនួន៤០០ក្រាម-ឆៃថាវចំនួន២៥០ក្រាម-ការ៉ុតចំនួន១០០ក្រាម-ខ្ទឹមបារាំងចំនួនមួយភាគបួន-ស្ពៃក្តោបចំនួន១៥០ក្រាម -ប៉េងប៉ោះចំនួនមួយផ្លែ-និងខ្ញីចំនួនមួយបន្ទះ។វិធីធ្វើ1.ដំបូងអ្នកត្រូវចិតការ៉ុត និងឆៃថាវឲ្យមានកម្រាស់0.5សង់ទីម៉ែត្រក្នុងមួយដុំ។2.បន្ទាប់មកអ្នកអាចចិតខ្ទឹមបារាំងជាបន្ទះៗ ប៉េងប៉ោះក៏ចិតជាបន្ទះដូចគ្នា។ចំណែកស្ពៃក្តោបវិញ អ្នកអាចចិតជាដុំៗបាន។3.បន្ទាប់មកទៀតអ្នកអាចដាំទឹកពុះ រួចស្រស់ស្មងជើងគោនេះដើម្បីឲ្យបាត់ឈាម រួចស្រង់ឡើង។
4.ក្រោយពេលដែលស្រស់រួចអ្នកអាចចាក់ទឹកក្នុងឆ្នាំងចោល រួចដាក់ស្មងជើងគោ ឆៃថាវ ការ៉ុត និងខ្ញីចូលទៅក្នុងឆ្នាំង រួចដាក់ទឹកចូលឲ្យលេច។ក្រោយពេលដែលដាក់ទឹកហើយ អ្នកអាចប្រើភ្លើងធំដាំវាឲ្យពុះទើបប្តូរមកភ្លើងតូចរំងាស់ចំនួនមួយម៉ោង។ក្រោយពេលមួយម៉ោង អ្នកអាចដាក់ខ្ទឹមបារាំង ប៉េងប៉ោះ និងស្ពៃក្រោបចូល ដោយបន្តរំងាស់ចំនួន២០នាទី។ក្រោយពេល២០នាទីរួច អ្នកអាចស្រង់ស្មងជើងគោនេះឡើងមកចិតជាបន្ទះៗបាន រួចដាក់ចូលឆ្នាំងវិញ ដោយបើកភ្លើងឲ្យពុះរួចដាក់អំបិលបន្តិចចូលជាការស្រេច។បញ្ជាក់ អ្នកត្រូវដាក់ស៊ុបដុំខ្នុរ ស្ករ ប៊ីចេង ទឹកត្រីនៅពេលប្រើភ្លើងតូចហើយត្រូវអាសាដួសពពុះចេញ ប្រភព៖Daily Food។