របៀបធ្វើខម៉ាំ

របៀបធ្វើខម៉ាំ គ្រឿងផ្សំ: – សាច់ជ្រូក3ជាន់ ហាន់ស្ដើងៗល្មម – សាច់ជ្រូក ចិញ្ច្រាំ – ត្រីពោ ឬ ត្រីអណ្ដែង កាត់ជាកង់ៗល្មម – មាំុ – ត្រប់វែង កាត់ដុំតូចៗ – ស្ករស ម្សៅស៊ុប – អំបិល ទឹកត្រី – ទឹកអំពិលទុំ – ខ្ទឹមសចិញ្ច្រាំ រំលីងអោយឈ្ងុយ #បន្លែផ្ទាប់ញ៉ាំជាមួយខមាំុ : – ព្រលិត ត្រកួន ត្រសក់ ត្រយ៉ូងចេក – ស្ពៃក្ដោប ជីគ្រប់មុខ ផ្កាស្នោ ដើមចេក រួមទាំងបន្លែផ្សេងៗទៀតតាមចំនូលចិត្ត ។

វិធីធ្វើ: 1- ដាក់ទឹកដាំក្នុងឆ្នាំងល្មម ដាំអោយពុះ រួចដាក់មាំុ ក្នុង កន្ត្រងជ្រុំក្នុងទឹកពុះ រួចយកកាកចេញ ដើម្បីកុំអោយដោយមានឆ្អឹង រួចហើយដាក់សាច់ជ្រូក3ជាន់ សាច់ជ្រូកចិញ្ច្រាំ នឹង ស្ករស ម្សៅស៊ុប អំបិល ទឹកត្រី រំងាស់អោយផុយសាច់បន្តិច ។ 2- បន្ទាប់មកដាក់ ត្រី និង ត្រប់ រួចទុកអោយពុះ ភ្លក់មើលតាមចំណូលចិត្ត រួចរំងាស់ធ្វើអោយរៀងខាប់បន្តិច រំងាស់ឆ្អិនហើយ ទើបដាក់ទឹកអំពិលទុំចូល ភ្លក់មើលម្ដងទៀត បើត្រូវម៉ាត់ហើយ ដាក់ខ្ទឹមសបំពង រួចជាការស្រេច ។ 3- ដួសរៀបដាក់ចាន រួចទទួលទានជាមួយបន្លែដែលលោកអ្នកបានត្រៀមទុក រិតតែធ្វើអោយមានជាតិកាន់តែឆ្ងាញ់៕