ក្មេងៗហាត់រៀន ល្ខោនខោលវត្តស្វាយអណ្ដែត សិស្សថ្មី វិដេអូ លោកគ្រូចៅអធិការវត្ត ជា ប៊ុន ធឿន

សុំត្រឹមស៊ែរម្នាក់មួយបានទេ ដើម្បីឲ្យពិភពលោកបានដឹងថានេះជារបស់ខ្មែរយើងពិតៗ ល្ខោនខោលវត្តស្វាយអណ្ដែត សិស្សថ្មី វិដេអូ លោកគ្រូចៅអធិការវត្ត ជា ប៊ុន ធឿន សូមបងប្អូនជួយចែកចាយបន្តម្នាក់មួយៗដើម្បីផ្ដល់កម្លាំងចិត្តដល់សិល្បៈករទាំងជំនាន់មុននឹងជំនាន់ក្រោយផង កុំឲ្យបាត់បង់ទៅ។

ប្រវត្តិសង្ខេបនៃការកកើតល្ខោនខោល ដោយទៅតាមវចនានុក្រមរបស់សម្តេចព្រះសង្ឍរាជ ជួន ណាត បានមានសង្ឃដិការថា ពាក្យថា “ខោល ឬល្ខោនខោល” ជាពួកល្ខោនប្រុសមួយពួកដែលបានសម្តែងពីរឿង រាមកេរ្តិ៍ ឬរឿងរាមាយាណៈ។ លោក វង់ សុធារ៉ា ជាសាស្ត្រចារ្យសិលាចារឹកសាស្ត្ររបស់របស់ព្រះរាជាណាចក្រកម្ពុជាបានបង្ហាញបញ្ជាក់ថា ល្ខោនខោលត្រូវបានបង្កើតឡើងតាំងពីសម័យមុនអង្គរ ឬសម័យអង្គរមកម្ល៉េះ។ តាមសិលាចារិក ២ផ្ទាំងដែលមាន ដោយ សិលាចារិកទី១ មានលេខ K99 នៅក្នុងបរិវាណប្រាសាទសម្បូរព្រៃគុក ដែលនៅក្នុងរជ្ជកាល ព្រះបាទ ឥសានវរ្ម័នទី១ នៅក្នុងស.វទី ៧(៦១៦ ដល់ ៦៣៥) ដែលត្រូវបានសរសេរឡើងនៅរជ្ជកាលរបស់ព្រះបាទជ័យវរ្ម៍នទី៥ នៅស.វទី១០ (៩៦៨ ដល់១០០១) ត្រូវបានបង្ហាញពី ព្រាហ្មណ៍បុរោហិតម្នាក់ ដែលបានគ្រប់គ្រងនៅក្នុងរាធានី ភវបុរៈ បានបញ្ជួនអ្នកបម្រើចំនួន៥០ នាក់ឱ្យនៅបម្រើព្រះបាទ ជ័យវរ្ម័នទី៥ នៅក្នុងវាំង (ក្រុងអង្គរ) ដោយក្នុងនោះមានអ្នកបម្រើ ៦នាក់ដែលត្រូវបានបម្រើនៅក្នុងផ្ទះនាងខោល (កន្លែងហាត់ល្ខោនខោល)។ សិលាចារិកទី២ដែលមានលេខ K1227 ស្ថិតនៅដងស្ទឹងត្រែង ក្នុងខេត្ត បន្ទាយមានជ័យបាននិយាយពី មន្ត្រីម្នាក់ឈ្មោះ វ្រះកម្រងតាងអញស្រ៊ីឥសានសីវៈវម៌្ម ជាមន្ត្រីប្រធានដែលធ្វើការនៅក្នុងរោងខោលតែម្តង។

បើតាមសំដីរបស់អ្នកស្រី ពៅ សៅវរស បាននិយាយថា ល្ខោនខោលជាប្រភេទល្ខោនមួយក្រុមដែលមានទម្រង់ចេញពីរបាំព្រះរាជទ្រព្យរបស់ខ្មែរ និងបានបន្ថែមទៀតថា ល្ខោនខោលនេះ ក្នុងសម័យអង្គរមានឈ្មោះថា ភានី ដោយពាក្យថាភានី មកពីភាសាសំស្ក្រឹតថា ភានៈ មានន័យថា អ្នកសូត្រ ឬអ្នកពោល។ បានជាគាត់ហ៊ានសនិដ្ឋានបែបនេះ ព្រោះដោយសារតែនៅក្នុងការសម្តែងល្ខោនខោល មិនមានតួអង្គសម្តែងជាអ្នកនិយាយនោះទេ ដោយត្រូវបានបុគ្គលម្នាក់ទៀតដែលបញ្ជូលសម្លេងជំនួសឱ្យ តួអង្គសម្តែង។ ដោយយើងសង្កេតជាក់ស្តែងនៅតាមប្រាសាទនីមួយៗរបស់ប្រទេសកម្ពុជាក៏គេសង្កេតឃើញថា រឿងរាមកេរ្តិ៍ ឬរឿងរាមាយណៈ នៅតាមជញ្ជាំងប្រាសាទ, ផ្តែ និងហោជាងជាច្រើនរាបមិនអស់។ ជាពិសេសប្រាសាទនៅក្នុងរចនាបថ គូលេន ដល់រចនាបថ បាយ័ន្ន ដែលបានបង្ហាញពី រូបចម្លាក់យ៉ាងច្បាស់ នៃមនុស្សពាក់មុខស្វា និងយក្សជាច្រើនបែបនេះ ប្រយុទ្ធគ្នា នៅក្នុងរឿងរាមកេរ្តិ៍ ឬរឿងរាមាយណៈ នេះ។ម្យ៉ាងវិញទៀត ល្ខោនខោលនេះពុំត្រូវបានបាត់រលត់នៅសម័យអង្គរធាក់ចុះនោះទេ ល្ខោននេះក៏ត្រូវបានបន្តមកដល់កូនចៅ ក្នុងសម័យក្រោយអង្គរទៀត ។

គេឃើញមានផ្ទាំងរូបផាត់ព៌ណ នៅក្នុងវត្តបុរាណរបស់ខ្មែរ ដូចជា វត្តបូព៌ វត្តដំរីស និងវត្តជាច្រើនទៀតដែលត្រូវបានកសាង នៅក្នុងស.វទី ១៩ ដែលបាននិយាយរៀបរាប់រឿងរាមកេរ្តិ៍របស់ខ្មែរ។ ជាពិសេសនៅក្នុងរោងទងវិចិត្រកម្មរឿងរាមកេរ្តិ៍ ក្នុងវាំងរបស់ព្រះរាជាណាចក្រកម្ពុជា កមានរូបផាត់ព៌ណរឿងរាមកេរ្តិ៍ ដែលត្រូវបានកសាងនៅក្នុងស.វទី ១៩ ផងដែរ។ ដោយតាមឯកសារបស់បារាំង ដែលបានប្រគល់ជួនប្រទេសកម្ពុជា មានបង្ហាញពីការសម្តែងល្ខោនខោលជាច្រើនរូបភាព នៅក្នុងកម្មវិធីធំៗនាក្នុងសម័យអាណានិគមនិយមបារាំង (១៨៦០ ដល់ ១៩៥០)។ មិនតែប៉ុណ្ណោះ នៅក្នុងសារមន្ទីប្រទេសបារាំងបានធ្វើការរក្សាទុក ខ្មុកល្ខោនខោល (មុខល្ខោនខោល) នៅក្នុងស.វទី១៦ ទៀតផង។ ដោយមានអំណះអំណាងបែបនេះហើយ សបញ្ចាក់ឱ្យឃើញថា ល្ខោនខោល ជាល្ខោនមួយប្រភេទដែលមានអាយុកាលតាំងពីសម័យមុនអង្គរ ឬសម័យអង្គរមកម្ល៉េះ។