ឃាតករសម្លាប់សង្សារក្នុងរោងចក្រនៅខេត្តស្វាយរៀង បានលោតទឹកសម្លាប់ខ្លួនឯង

ស្វាយរៀង៖ ឃាតករដែលសម្លាប់សង្សារក្នុងរោងចក្រនៅខេត្តស្វាយរៀង បានលោតទឹកសម្លាប់ខ្លួន ហើយ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០១៩ ដោយប្រទះ ឃើញនៅស្រះទឹកមួយកន្លែង ។អំពេីឃាតកម្មនេះ កេីតឡេីងក្នុងរោងចក្រធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គី ហ្គារីសស៍ក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ជនសង្ស័យឈ្មោះ នាង ក្រឹម ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាសង្សារបស់ជនរងគ្រោះ ។ ជនរងគ្រោះឈ្មោះខឹម ពិសាល ភេទស្រី អាយុ២៤ឆ្នាំរស់នៅភូមិព្រៃរការ ឃុំឈើទាល ស្រុកស្វាយជ្រុំខេត្តស្វាយរៀង ។សមត្ថកិច្ចសន្និដ្ឋានដំបូងតាមការស្រាវជ្រាវ ថា អ្នកទាំងពីរត្រូវជាសង្សានឹងគ្នា ហេីយមូលហេតុដែលបណ្តាលអោយឈានដល់ការសម្លាប់យ៉ាងសាហាវនេះ គឺ ដោយក្រុមគ្រួសារខាងស្រីមិនអោយរៀបអាពាហ៍ពិពាហ៍ ៕ ប្រភព៖ Town News