បិតា​ថ្នាំ​វ័យ ៩៦​ឆ្នាំ ល្បីល្បាញ​នៅ​ចិន​បង្ហើប​ប្រាប់​អាថ៌កំបាំង​នាំ​ឲ្យ​សុខភាព​មាំមួន​ពេញ​១​ជីវិត​

អ្នកជំនាញ​ឱសថ​បុរាណ Lu Cheng Chuan អាយុ ៩៦​ឆ្នាំ ជា​បិតា​ឱសថ​បុរាណ​ចិន ។ ថ្វី​ត្បិត​មាន​វ័យ​ដល់​ទៅ ៩៦​ឆ្នាំ ហើយ​ក្តី​តែ​លោក​មាន​សុខភាព​មាំមួន ស្មារតី​ភ្លឺស្វាង និង​ព្យាបាល​អ្នកជំងឺ​រាល់ថ្ងៃ ។​ ​វ័យ​ជាង ៩០​ឆ្នាំ​ហើយ តែ​នៅ​មាន​ស្មារតី​ភ្លឺស្វាង ធ្វើ​ការងារ​រាល់ថ្ងៃ ។ ទាំងអស់នេះ អាស្រ័យ​មកពី​…​ខ្ញី ។​ មន្ទីរពេទ្យ​ដែល​លោក​តែង​ទៅ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​នោះ​បាន​និយាយថា ៖ ហេតុ​អ្វី​លោក​អាយុ​ជាង ៩០​ឆ្នាំ​ហើយ តែ​បេះដូង​របស់​លោក​ទើប​មាន​អាយុ “៤០​ឆ្នាំ​” អីចឹង ? ។

លោក​បាន​ថ្លែង​ប្រាប់​តាមរយៈ​ទូរទស្សន៍​ជាតិ​ចិន CCTV ថា ៖ “​សំខាន់​គឺ​ខ្ញី​ត្រាំ​ជាមួយ​ទឹកខ្មេះ​” ។ តាម​លោក នោះ​ខ្ញី​ពិតជា​ល្អ​ចំពោះ​ក្រពះ និង​អណ្តើក ហើយ​បើ​ផ្នែក​ទាំង​២​នេះ វា​ល្អ​នោះ​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ខ្លាញ់​ក្នុង​សរសៃ​ឈាម ជំងឺ​សន្លាក់ ។​ល​។ នឹង​ត្រូវបាន​ដោះស្រាយ ។​ ការបរិភោគ​ខ្ញី​ត្រាំ​ទឹកខ្មេះ​ជាប្រចាំ ក្នុងពេល​បរិភោគ​អាហារ ពី ២-៣​ចំណិត ឲ្យបាន​រៀងរាល់ថ្ងៃ -​នេះ​ហើយ​គន្លឹះ​ដែល​ធ្វើឲ្យ​ខ្ញុំ​មាំមួន​ដូច​បច្ចុប្បន្ន​នេះ ។ លោក​បញ្ជាក់ថា ជាង ៤០​ឆ្នាំ​មកហើយ ដែល​លោក​ប្រតិបត្តិ​បែបនេះ​យ៉ាង​ខ្ជាប់ខ្ជួន ។​ សាក​ល​មើល​ប្រិយមិត្ត​! មាន​អស់​អី​ប៉ុន្មាន ! ៕ ចន្ទ្រា​ ប្រភព៖ CEN