របៀបធ្វើ ខគោ , គុយទាវខគោ, មីខគោ ,នំបុង័ខគោ រសជាតិឆ្ងាញ់ៗ

ខគោ , គុយទាវខគោ, មីខគោ ,នំបុង័ខគោ គ្រឿងផ្សំ: សាច់គោ សាច់វៀវ រឺសាច់សសៃ ១គីឡូ ,ប្រហិតសាច់គោ , ការ៉ុត រំដេង ,គល់ស្លឹកគ្រៃ, ខ្ទឹមស ខ្ទឹមក្រហម, ម្ទេសឆ្អើរ , គ្រឿងការី ,គ្រឿងសាតេ, ផ្កាចន្ទ័ ,ទឹកដូង បន្លែមាន: សាលាដ សណ្ដែកបណ្ដុះ ,ត្រកួន ជីរណា ជីនាងវង ម្អម , ខ្ទឹមបារាំង , មី ,នំបុង័ ,គុយទាវ … វិធីធ្វើ : ដាក់ខ្ទះចាក់ប្រេងឆាចូលអោយក្ដៅ ដាក់ខ្ទឹមស ខ្ទឹមក្រហម បន្ទាប់មកដាក់ម្ទេសដែលចិញ្រ្ចាំហើយឆាចូលគ្នាអោយឈ្ងុយ ដាក់ស្កត្នោតចូលកូរអោយឡើងពណ៌ជើងអង្រ្កង ហើយដាក់សាច់ចូល ចាំបន្ថែមគ្រឿង អំបិល ទឹកប៉េងប៉ោះ ប៑ីចេង ទឹកត្រី ហើយបង់រំដេងចូល គល់ស្លឹកគ្រៃ គ្រឿងសាតេ ម្សៅខគោ ផ្កាចន្ទ័ យករំលីងសិនចាំបង់ចូល ឆាចូលគ្នាអោយសព្វ ទើបចាក់ទឹកដូងចូល ពេលពុះបន្ថែមទឹកធម្មតា រំងាស់វា ១ម៉ោង តាមសាច់ផុយរឺមិនផុយ

ពេលផុយល្មមហើយ បន្ថែម ការ៉ុត ប្រហិតសាច់គោ ដាក់ទឹកដោះគោខាប់២,៣ ស្លាបព្រាផង ភ្លក់មើលល្មមហើយ លើកឡើង បន្លែសណ្ដែកបណ្ដុះ និងត្រកួន សំរាប់ស្រះុ ពេលញាំរៀបសាលាដនៅបាតចាន ទើបដាក់បន្លែស្រុះ ហើយទើប ឆុងមី រឺគុយទាវចូល ហើយទើបដាក់ជី ម្អម ចុងក្រោយដាក់ខ្ទឹមលីងជាកាស្រេច
នេះជារបៀបធ្វើរបស់ញុំ របៀបនៃការធ្វើអាស្រយ័តាមផ្ទះនិងតាមតំបន់ដែរ ជួនកាលគេធ្វើ រឺប្រើគ្រឿងផ្សំខុសគ្នាតិច តិច ពីរបៀបធ្វើរបស់ខ្ញុំ អាស្រ័យការដែលយើងចូលចិត្ត៕ ប្រភព៖ Lalinn like cooking