របៀបធ្វើនំ CHURROS ដែលកំពុងល្បីពេញFacebook

គ្រឿងផ្សំមាន៖ ម្សៅ TEPUNG GANDUM (រកទិញបាននៅផ្សារទំនើប) ប័រ 1/2ពែង រឺ ១ ដុំ ,ស្ករស 2ស្លាបព្រាបាយ ,អំបិល 1/4 ស្លាបព្រាកាហ្វេ ,ម្សៅមី 1 ពែង ,ស៊ុត 3 ,ប្រេងសណ្តែកសម្រាប់បំពង ,ម្សៅស្ករ រឺស្ករត្រជាក់ សម្រាប់រោយពីលើ(អត់ក៏បាន ដាក់ក៏បាន) ,សុកូឡា សម្រាប់ជ្រលក់ ( អត់ក៏បាន ដាក់បាន)

របៀបធ្វើ៖ យើងយកគ្រឿងផ្សំដាក់ចូលគ្នាទាំងអស់ទៅនៅក្នុងឆា្នំងមួយ ហើយវៃវាអោយសព្វ ហើយ លើយកទៅកាក់ក្នុងចង្ក្រាន បើកភ្លើងតិចៗ កូរវារហូតដល់តែម្សៅឆ្អិន រមួតជាមួយគ្នា មិនស្អិតដៃ ពេលដែលចង់ដឹងថាឆ្អិនមិនឆ្អិន ពេលពុងកូរទិចៗនឹង សាក់យកវែកមួយមកដាក់បញ្ឃរអោយនៅចំកណ្កាល បើវានៅនឹងល្អ វាឆ្អិនហើយ តែបើវានៅមិនមានជំហរទេ វានៅមិនទាន់ឆ្អិននោះទេ.ត្រូវប្ររយ័ត្ន ត្រូវអាសារកូវាកុំអោយក្លោចបាតឆ្នាំង….កូរយូរៗវានឹងរីងអែង ហាមបើកភ្លើងខ្លាំងអោយសោះអោយវារីងតាមដំណើរវា…

នៅពេលដែលឆ្អិនហើយ យើងត្រូវការ ប្រដាប់បាយ នៅខាងនំខេកគេមានលក់ហើយ អ្នកអាចទៅសួរគេបាន ប្រាប់គេថា ប្រដាប់បាញ់ខេក បាញ់ក្រិម គេដឹងហើយ ផ្សាក៏មានលក់ដែល នៅអីុអន ….យកម្សៅដែលកូរឆ្អិននិងយកមកដាក់ក្នុងប្រដាប់បាញ៉មក ហើយ ច្របាច់ជាទៅ វាចេញជារាងមូលៗដូចក្នុងរូបភាពចឹង តែហាមពេលដាក់បាញ់ម្សៅត្រូវតែនៅក្ដៅៗ បើត្រជាក់បាញ់អត់ចេញទេ ហើយ បាក់ទៀតផង…..បាញ់ចេញជារាងមូលៗហើយយកវាទុកអោយត្រជាក់ សិន បើមានទូដាក់អោយវាកក់កាន់តែល្អ ហើយចាំយកវាមកបំពង បំពងមិនមែនចៀនទេ កុំច្រឡំ ទៅជាការស្រេច បំពងមើលពណ៏វាផងអោយតែចេញពណ៏ក្រហមត្នោតដូចក្នុងរូបភាពគីឆ្អិនហើយ ….ស្រង់វាមកអោយស្រស់ខ្លាញ់ ចាប់រោយស្ករស អោយវាផ្អែមៗទៅម៉ាឆ្ងាញ់ រូបមន្តដោយ៖ ប៉ោសាំងពូន អាលូន