សាករៀនរបៀបធ្វើ ជ្រក់ចេក , ធ្វើភ្លាមអាចញាំបានភ្លាមៗ ឬទុកក្នុងទូទឹកកកអាចទុកញាំបានយូរ

របៀបធ្វើជ្រក់ចេក គ្រឿងផ្សំ៖ចេកជ្វា (ចេកគ្រាប់ ចេកខ្ញីមិនទាន់ចាស់) ២គីឡូក្រាម ស្ករ ១ខាំ ទឹកត្រី ១ខាំ ខ្ទឹមស ១ខាំ ទឹកក្រូចឆ្មា ១០ស្លាបព្រាបាយ អំបិល ២ស្លាបព្រាកាហ្វេ,ម្ទេស, ប៊ីចេង។ របៀបធ្វើ 1. ចេកចិតសំបកសើរៗ លាងទឹកអោយស្អាត​រួចថ្លឹងយក២គីឡូក្រាម។2.យកអំបិលលាយជាមួយទឹកមួយកូនចានដែក រួចយកចេកដែលចិតសំបករួចទៅចិតប្រឆិតៗស្តើងៗ (តែកុំអោយដាច់ចេញពីគ្នា) រួចដាក់ត្រាំក្នុងទឹកអំបិល។

3.បុកខ្ទឹមស និងម្ទេសអោយម៉ត់ រួចដាក់ស្ករ ប៊ីចេកបុកជាមួយគ្នាអោយសព្វ សឹមដាក់ទឹកក្រូចឆ្មា និងទឹកត្រីកូអោយសព្វ ភ្លក្សមើលអោយល្មមទុកមួយអន្លើ (ទឹកត្រីបុកយករសជាតិ ប្រៃ ផ្អែម ជូ និងហិរ)។4.ក្រោយមកច្របាច់ចេកដែលត្រាំក្នុទឹកអំបិលអោយស្ងួតទឹក រួចយកមកច្របាច់ជាមួយទឹកត្រីបុកម្តងមួយៗអោយសព្វល្អ (ធ្វើបែបនេះធ្វើអោយចេកជ្រក់កាន់តែមានរសជាតិឆ្ងាញ់) ជាការស្រេច អាចញាំបានភ្លាមៗ ឬទុកក្នុងទូទឹកកកអាចទុកញាំបានយូរ ប្រភព៖ អ្នកស្រី សុគន្ធារី