គ្រាន់តែឃើញក៏ស្រក់ទឹកមាត់ដែរ! របៀបធ្វេី​ : បបរលត​ជើងជ្រូក រឺ បបរ​បាញ់កាញ់

របៀបធ្វេី​ : បបរលត​ជើងជ្រូក រឺ បបរ​បាញ់កាញ់ ជើងជ្រូក​ ១គីឡូ កាត់ជាដុំៗ,លាយ​សាច់​តាម​ចំណូល​ចិត្ត​,ទឹកត្រី ១-២ស្លាបព្រាបាយ,ដុំស៊ុបខ្នរ ១ដុំ,ស្ករស ១ស្លាបព្រាបាយ ,អំបិល ១ស្លាបព្រាកាហ្វេ,ការ៉ុត ២មើល កាត់ដុំៗ,អាច​បន្ថែម​ឆៃប៉ូវ​ប្រៃ​តាម​ចូលចិត្ត​ តែ​បេីដាក់ឆៃប៉ូវ​ប្រៃ​ ត្រូវ​បន្ថយ​បរិមាណ​អំបិល​ ជៀសវាង​ខ្លាច​ប្រៃ​,លត និងបាញ់កាញ់ កន្លះគីឡូ(ស្រុះទឹកក្តៅ),គ្រឿងខាងក្រៅ សណ្តែកបណ្តុះ, ខ្ទឹមបំពង, ក្រូចឆ្មា, ជីរណា, សាឡាដ,ប្រហិត, ឈាមជ្រូក, ម្ទេស ដាក់ ឬមិនដាក់តាមការចូល​ចិត្ត។

វិធីធ្វើ​ មាន​ពីរ​,លោក​អ្នក​អាច​រំលីង​សាច់ហេីយ​រំងាស់​,ហ្នឹង​វិធីធ្វើ​មួយ​ទៀត​គឺ​ដាំទឹក​,ដំបូង​យក​ឆ្នាំង​ដាក់​ទឹក​ដាំ​ឲ្យ​ពុះ​ បន្ទាប់ពីពុះ​ខ្លាំង​ហើយ​ដាក់​ជើងជ្រូក​ចូល​ទុក​ឲ្យ​ពុះ​ម្តង​ទៀត(ដងពពុះ​ អណ្តែត​មក​លើ​ចេញ)។ យក​ទឹក​ត្រី, អំបិល​, ស្ករស ​និង​ដុំ​ស៊ុប​ខ្នរ​ដាក់​ចូល​កូរ​វា​បន្តិច​ រំងាស់​រហូត​ទាល់​តែ​ជើង​ជ្រូក​ផុយ។ បន្ទាប់​ពី​ជើង​ជ្រូក​ផុយ​ហើយ​ដាក់​ប្រ​ហិត និង​ការ​រ៉ុត​ចូល​គ្រប​វា​ទុក​ប្រហែល​ជា​ ១០​នាទី​ល្មម​ការ៉ុត​ផុយដែរ​ អាច​យក​មក​ផ្សំជា​មួយ​គ្រឿង​ខាង​ក្រៅ​ញាំ​បាន​ហើយភ្លក់មេីល​តាម​ចំនង់ចំនូល​ចិត្ត​ យក​ចាន​មក​ផ្សំ​គ្រឿង​​ដំដូង ដាក់​សាឡាដ,​ សណ្តែក​បណ្តុះ, បាញ់កាញ់ ឬលត, ឈាម, ទឹក​ស៊ុប ​(សាច់, ការ៉ុត, ប្រហិត), ជី និង​ខ្ទឹម​បំពង ជា​ការ​ស្រេច៕