អត់ដឹងធ្វើអ្វីញាំ តោះឆាក្រអៅឈូកជាមួយសាច់ជ្រូក ញាំបាយថ្ងៃជុំគ្រួសារ

ឆាក្រអៅឈូកជាមួយសាច់ជ្រូក គ្រឿងផ្សំ,ផ្នែក​បន្លែ ,ក្រអៅឈូក ,ស្លឹកខ្ទឹម ,ផ្នែកសាច់,សាច់​ជ្រូក ,ថ្លើមជ្រូក ,គ្រឿងទេស ,ស្ករត្នោត ,ខ្ទឹមស(ចិញ្រ្ជាំអោយម៉ត់),ទឹកត្រី,ប្រេងខ្យង,ម្សៅស៊ុប។ របៀបធ្វើ ៖ ដាំ​ខ្ទះ​អោយ​ក្តៅបន្ទាប់មក ដាក់ប្រេងឆាចូល បន្ទាប់មកបំពងខ្ទឹមអោយក្រហម, ដាក់សាច់ចូល និង គ្រឿងផ្សំ​ចូល បន្ទាប់មក​ដាក់​ក្រអៅឈូក​ចូល រួចឆាវាអោយសព្វ ទុកចោលប្រហែល15នាទី,បន្ទាប់មក​ដាក់​ស្លឹកខ្ទឹម​ចូល រួចជាការស្រេច។ ប្រភព៖ Lalinn like cooking