របៀបធ្វើបាយឆាបង្គា

របៀបធ្វើបាយឆាបង្គា៖ គ្រឿងផ្សំ, បាយស, បង្គា បកសំបកវះយកអាចម៍ខ្នងចេញ, ខ្ទឹមសចិញ្ច្រាំ, ម្រេច, ទឹកត្រី, ប៊ីចេង,ស្ករស, ម្សៅស៊ុប, ពងទា ឬ ពងមាន់, ការ៉ុត ហាន់ជាដុំតូចៗ, ដើមខាត់ណា ហាន់ជាដុំតូចៗ, ស្លឹកខ្ទឹម។ វិធីធ្វើ: 1. ដាក់ខ្ទះ ដាក់ប្រេងឆាពេលខ្ទះក្តៅ ដាក់ខ្ទឹមស លីងអោយឈ្ងុយ ដាក់សាច់បង្គា ការ៉ុត និងដើមខាត់ណា ឆាចូលគ្នាអោយសព្វល្អ។

2. ដាក់បាយសចូលឆាវាចូលគ្នាអោយសព្វ ឆាបាយរៀងក្រៀមស្ងួតបន្តិច រួចដាក់ពងទាចូល( កុំទាន់អាលឆាចាំអោយពងទាឆ្អិនបន្តិចចាំឆាដើម្បីអោយពងទារៀងដុំបន្តិច) រួចភ្លក់មើល ហើយរោយស្លឹកខ្ទឹមពីលើជាការស្រេច។ សរសេរអត្ថបទដោយ: សុខ សំណាង Sok Samnang