របៀបធ្វើនំច័ក្កច័ន

របៀបធ្វើនំច័ក្កច័ន គ្រឿងផ្សំ, ខ្ទិះដូង 2 ចានចង្កើះ, ស្ករស 1 ចានចង្កើះ,ម្សៅឆា 1 ចាន ចង្កើះ, ម្សៅ ខ្សាយ កន្លះ ចាន ចង្កឹះ, អំបិល 1 ចុង ស្លាបព្រា កាហ្វេ, ប្រេងឆា,ល័ក្ដពណ៌អាហារ ឬ (ស្លឹកតយ ផ្កា អមតៈសម្រាប់ ធ្វើ ពណ៌ )។ វិធីធ្វើ ១- ចាក់ខ្ទិះដូងដាំទឹកអោយពុុះ បន្ទាប់មកចាក់ស្ករសចូលគ្នា
កូរឱ្យរលាយស្ករស បន្ទាប់មកដួសទុកអោយត្រជាក់ លាយ ម្សៅឆា ម្សៅខ្សាយចូលគ្នា ២- ចាក់ខ្ទិះដូងចូលទៅក្នុងម្សៅយឺតៗ ច្របាច់ខ្ទិះដូងនិងម្សៅអោយចូលគ្នា បន្ទាប់មកយកវាទៅត្រងអោយម្សៅម៉ដ្ឋល្អ

៣- បំបែកម្សៅជា ២ ចាន ហើយដាក់ល័ក្ដពណ៌ចូលទៅក្នុងចានណាមួយក៏បានកូរអោយសប់ល្អ ,៤- យកប្រេងឆាទៅលាបលើពុម្ពដើម្បីកុំអោយម្សៅជាប់ពុម្ពនំ បន្ទាប់មកយកទៅដាក់ចំហុយ ហើយចាក់ម្សៅពណ៍ចំហុយមុនរៀងជិតឆ្អិន ក្រោមមកចាក់ម្សៅពណ៍សពីលើ,៥- បន្តចាក់ម្សៅចូលពីលើគ្នារហូតដល់ពេញចំហុយឆ្អិនល្អ ហើយទុកអោយត្រជាក់កាត់រៀបដាក់ចានជាការស្រេច៕ ប្រភព ៖ មុខម្ហូប Online