វិធីធ្វើហ៊ុនជ្រូកអាំង ឲ្យមានរសជាតិឆ្ងាញ់

វិធីធ្វើហ៊ុនជ្រូកអាំង ឲ្យមានរសជាតិឆ្ងាញ់ គ្រឿងផ្សំ:ហ៊ុនជ្រូក ១គីឡូ – ខ្ទឹមស ៨កម្ពឹស – គល់ជីវ៉ាន់ស៊ុយ ៤ដើម – ទឹកស៊ីអ៉ីវខាប់ ២ស្លាព្រាបាយ – ទឹកស៊ីអ៉ីវ ២ស្លាព្រាបាយ – ម្រេចម៉ត់ ១សា្លព្រាកាហ្វេ – ទឹកត្រី ២ស្លាព្រាបាយ – ស្ករត្នោត ១០០ក្រាម – ប៊ីចេង ១សា្លព្រាកាហ្វេ + វិធីធ្វើ ១. លាងហ៊ុនជ្រូកឲ្យស្អាត រួចហាន់ជាកង់ៗ។ ២. ខ្ទឹមស ម្រេចនិងគល់ជីវ៉ាន់ស៊ុយត្រូវបុកចូលគ្នាឲ្យម៉ត់។

៣. បន្ទាប់មកដាក់គ្រឿងផ្សំលាយបញ្ចូលគ្នា ច្របល់អោយសព្វល្អ ក្រោយមកយកហ៊ុនជ្រូកដាក់ប្រឡាក់ជាមួយគ្រឿងផ្សំ ច្របល់គ្រឿងផ្សំហើយនិងហ៊ុនជ្រូកអោយសព្វចូលរស់ជាតិល្អ។ ៤. យកហ៊ុនជ្រូកដែលប្រឡាក់ហើយយកទៅក្លាស្សេរយៈពេល 3 ម៉ោង។ ៥. បន្ទាប់មកយកទៅអាំង អាំងឲ្យឡើងក្រហមក្រឡាឆ្អិនល្អ ជាការស្រេច។