ត្រីកាម៉ុងចៀនជូហិល ញាំជាមួួយបាយឆ្ងាញ់អស់ទាស់

ត្រីកាម៉ុងចៀនជូហិលជាមុខម្ហូបដែលងាយស្រួលធ្វើ មានរសជាតិឈ្ងុយឆ្ងាញ់ បើញាំជាមួួយបាយឆ្ងាញ់អស់ទាស់។គ្រឿងផ្សំត្រីកាម៉ុងចៀនជូហិលមានដូចជា៖ -ត្រីកាម៉ុង ៣ក្បាល-ខ្ទឹមសចិញ្ច្រាំ កន្លះកូនចានតូច-ម្ទេស កន្លះកូនចានតូច-ស្ករ កន្លះកូនចានតូច-ទឹកធម្មតា កន្លះកែវ។វិធីធ្វើ៖១.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ត្រីកាម៉ុងចូលចៀន​ ឆ្អិនរួចស្រង់ទុកមួួយឡែក។

២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ លីងខ្ទឹមស​ ម្ទេស​ ស្ករស ច្របល់ចូលគ្នារូចចាក់ទឹកចូល កូរអោយសសព្វ ទុកអោយពុះ។៣.ដាក់ត្រីកាម៉ុងដែលចៀនរួចចូលគ្រឿងផ្សំដែលពុះ​ ទុកអោយចូលជាតិ។៤.ឆ្អិនហើយស្រង់ត្រីកាម៉ុងចេញស្រោចទឹកម្ទេសជូរហិរ ជាការស្រេច។