ងាយៗស្រួលៗ របៀបធ្វើបង្អែមផ្លែឈើ ពិតជាបង្អែមមួួយមុខដែលសម្បូរទៅដោយវីតាមីន តោះសាកធ្វើញាំគ្នា

ផ្លែឈើតាមតែការចូលចិត្ត ដូចជា ប៉ោម ស្រកានាគ ផ្លែទម្លាប់ ត្នោតខ្ចី ធូរ៉េន ដូងខ្ទិះ ត្រាវស្ងោ ផ្លែមៀន លតឈិត ម្នាស់ ផ្លែទំពាំងបាយជូរ ផ្លែប័រ ត្រសក់ស្រូវ ផ្លែចាន់ទុំ ខ្នុរ ល្ហុងទុំ ផ្លែទឹកដោះ ស្វាយទុំ។របៀបធ្វើបង្អែមផ្លែឈើ-ចិតឫបកសំបក យកគ្រាប់ចេញ នូវផ្លែឈើទាំងនោះ -ដាក់ទឹកស្ក -ដាក់ខ្ទិះដូង -ដាក់ទឹកកក -អូវ៉ាន់ទីន -ទឹកដោះគោខាប់ ទទួលបានបង្អែមផ្លែឈើមួយចានដ៏មានឳជារស និងសម្បូរទៅដោយវីតាមីន ងាយស្រួលទេ សូមសាកល្បងជាមួយនឹងខ្លួនអ្នកផ្ទាល់។

បញ្ជាក់របៀបធ្វើទឹកស្ករ -ដាក់ដាំទឹកប្រមាណ១លីត្រ -ពុះដាក់ស្កស ឬស្កត្នោត ១គ.ក -រម្ងាស់ទុក្ខប្រមាណ២០នាទី(ឧស្សាហ៏កូរកុំឲខ្លោច) -លុះរីងល្មមដាក់ចុះ។ របៀបធ្វើខ្ទិះដូង -យកដូងកោស មកច្របាច់ជាមួយនឹងទឹកឆ្អិន -ច្រោះយកតែទឹក(មិនចាំបាច់ដាំខ្ទិះម្ដងទៀតទេ) ប្រភព៖Good foods។