ទំនងឆ្ងាញ់ណាស់! របៀបធ្វើសម្លខួរក្តាម

គ្រឿងផ្សំ៖ក្តាម(ស្រែ)១គីឡូក្រាម ប្រហុក៤ចង្វា(តាមចំនូលចិត្ត) ម្ទេស៤គ្រាប់ ម្អមតាមចំនូលចិត្ត ស្ករស ទឹកត្រី១ស្លាបព្រាបាយ ម្សៅស៊ុប១ស្លាបព្រាបាយ អំបិល បន្តិច ទឹក ៥០០មីលីលីត្រ (តាមចំនូលចិត្ត)។បន្លែ:ននោង ឬ ល្ហុង។វិធីធ្វើ៖- ក្តាមលាងទឹកអោយស្អាត បកអោយស្អាត រួចកាត់ដង្កៀតធំៗ និងស្នូកទុកមួយអន្លើ។ – យកក្តាមដែលបករួចទៅបុកអោយម៉ត់ (ដង្កៀតធំៗ និងស្នូកអត់បុកទេ) រួចយកមកលាយទឹកបន្តិច (ដើម្បីច្របាច់យកខួរ) ច្របាច់អោយសព្វ ស្រង់កាកចេញអោយអស់ទុកទឹកសម្រាប់ស្លរ។ធ្វើបែបនេះពីរបីរហូតដល់អស់ទឹក ៤០០មីលីលីត្រ។

-ខ្វេះយកខួរចេញដាក់ក្នុងទឹកខួរមិញ។-ដាក់ទឹកដែលនៅសស់ដាំអោយពុះ រួចជ្រុំប្រហុកដាក់ (ដួសពពុះចោល) រួចដាក់ស្ករស អំបិល ទឹកត្រី ម្សៅស៊ុប និងដង្កៀតក្តាមចូល រំងាស់ប្រហែល ៥នាទី។-ដាក់បន្លែននោងឬល្ហុងចូល ទុក១នាទី រួចចាក់ទឹកខួរចូលទុកអោយពុះ ភ្លក្សរសជាតិតាមចំនូលចិត្ត រួចដាក់ម្អមចូលទុក១នាទីជាការស្រេច ប្រភព៖លីតា។