វិធីធ្វើបង្អែមដំឡូងជ្វាទឹកខ្ញី មានរសជាតិឈ្ងុយឆ្ងាញ់

គ្រឿងផ្សំ៖ដំឡូងជ្វា ៧០០ក្រាម ខ្ញី ១ដុំល្មម ហាន់ជាបន្ទះ ទឹកស្អាត ៧៥០មីលីលីត្រ ស្ករស ១០០ក្រាម ទឹកកំបោរ(សម្រាប់ត្រាំដំឡូង)។វិធីធ្វើ៖ ១.យកដំឡូងចិតសម្បកឲ្យស្អាត រួចកាត់ជាដុំៗល្មម ហើយដាក់ត្រាំទឹកកំបោររយៈពេល ១៥-២០នាទី រួចយកលាងទឹកឲ្យស្អាត ទុកឲ្យស្រស់ទឹក។ ២.ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចដាក់ស្ករសចូល កូរឲ្យរលាយសព្វល្អ (ប្រើភ្លើងតិចល្មម)។ ៣.បន្ទាប់មកដាក់ខ្ញី និងដំឡូងចូល កូរចូលគ្នា រម្ងាស់ប្រហែល ១០-១៥នាទី ឆ្អិនជាការស្រេច ប្រភព៖THE iCON MEDIA។