បង្អែមក្រោយបាយ ត្រសក់ស្រូវខ្ទិះ‬ត្រជាក់ផ្អែមឆ្ងាញ់

គ្រឿងផ្សំ៖-ត្រសក់ស្រូវទុំ១ផ្លែ-ខ្ទិះដូង៤៥០មីលីលីត្រ-ស្ករស៣០០ក្រាម-អំបិលកន្លះស្លាបព្រាកាហ្វេ-ទឹកកកដាក់តាមចំណូលចិត្ត។វិធីធ្វើ៖១.ដំបូងយកត្រសក់ស្រូវទុំមកពុះយកគ្រាប់ចេញ និងចិតសំបកឲ្យស្អាត រួចហើយចិតវាជាដុំៗតូចល្មមទុកដោយឡែកសិន។២.ចាក់ខ្ទិះដូងចូលក្នុងឆ្នាំងដាក់ដាំឲ្យពុះ បន្ទាប់មកចាក់ស្ករស និងអំបិលចូលរួចហើយកូរវាទុកឲ្យពុះកូរម្តងទៀតជាការស្រេច (ធ្វើទឹកខ្ទិះដូង)។៣.នៅពេលដែលញ៉ាំគ្រាន់តែដួសត្រសក់ស្រូវដាក់ចូលក្នុងចាន រួចហើយដាក់ទឹកខ្វិះដូង និងទឹកកកទៅតាមការចូលចិត្តនោះអ្នកអាចញ៉ាំវាបានហើយ ប្រភព៖ផ្ទះមុខម្ហូប។