កន្ទួតមិនត្រឹមតែជូរអែមឆ្ងាញ់ប៉ុណ្ណោះទេ​ ថែមទាំងជួយបន្ថយកំដៅ កាត់ស្លេស្ម បំប៉នកម្លាំង ឲ្យអាយុវែង ការពារនិងបំបាត់គ្រុនផ្តាសាយ ទល់លាមក បំបាត់អាការៈចុកខ្នង

STAR GOOSEBERRY ឈ្មោះវិទ្យាសាស្ត្រ Phyllanthus acidus (L.) Skeels កន្ទួតជាដំណាំដាំតាមផ្ទះមានស្ទើរតែគ្រប់តំបន់ក្នុងប្រទេសខ្មែរ និយមបរិភោគផ្លែស្រស់និង ស្លឹកត្រួយ ជាអន្លក់ផ្ទាប់ តែយើងមិនដឹងសោះ ថាកន្ទួតជាផ្លែឈើធម្មតាសាមញ្ញដែលមិនធម្មតា។តាមការស្រាវជ្រាវ បានឲ្យដឹងថា កន្ទួតជាឱសថអាយុវឌ្ឍនៈបរិបូណ៌ទៅដោយសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជំនួយដល់ភាពចាស់ជរារបស់រាងកាយ មានCarbohydrate Fibers VitB Vit C Proteine Calcium VitA សារធាតុដែក។

អាចជួយបន្ថយកំដៅ កាត់ស្លេស្ម បំប៉នកម្លាំង ឲ្យអាយុវែង ដោយយកផ្លែកន្ទួតចាស់ និងទឹកស្ករ(ទឹក១ភាគ ស្ករ៣ភាគ) ត្រាំចាប់ពី ៣ថ្ងៃ យកទឹកពិសារ១ថ្ងៃ១ស្លាបព្រាបាយ។ ការពារនិងបំបាត់គ្រុនផ្តាសាយ ទល់លាមក បំបាត់អាការៈចុកខ្នង ចុករោយសាច់ដុំ ឈឺសន្លាក់ ដោយយកផ្លែបុកជាមួយម្រេច បំពោកលើកន្លែងឈឺ ។-ជាពិសេសកន្ទួតជួយដល់អ្នកជំងឺទឹកនោមផ្អែមបានយ៉ាងសក្តិសិទ្ធ ដោយនាំយកស្លឹកស្រស់ទាំងធាង និងឬសតើយកាត់ដាក់ទឹកល្មមលិចស្ងោរយកទឹក ពិសារជំនួសទឹក នឹងធ្វើឲ្យលំពែងគ្រប់គ្រងជាតិស្ករបានប្រក្រតី ។

-ជួយបញ្ចុះសម្ពាធឈាមខ្ពស់ (យកស្លឹកស្រស់ទាំងធាងស្ងោរដាក់ស្ករផ្អែមតិចៗក៏បាន គួរពិសារគួបជាមួយថ្នាំពេទ្យ)-ជួយបំប៉នសរសៃប្រសាទ បំបាត់ឈឺក្បាល(ស្លឹកស្រស់យកទាំងធាង ស្ងោរយកទឹក ពិសារម្តង១កែវ ១ថ្ងៃ២ដង) ។-ពិសារទឹកផ្លែកន្ទួត ឬ ផ្លែកន្ទួត ស្រស់នឹង ធ្វើស្បែកភ្លឺថ្លា និងក្មេងជាងវ័យ ប្រភព៖រ ផ្កាយនិស្ស័យ ឯកសារអះអាង អាហារជាឱសថ Thailand ចំណាំ ៈកន្ទួត ជាផ្លែឈើសម្រាប់បរិភោគមិនមែនជាថ្នាំព្យាបាលជំងឺឡើយ។