របៀបធ្វើសម្លប្រហើរនំបញ្ចុក ពេលញាំុ​ដាក់​បន្លែ​អន្លក់អន្លៃ​ខ្ចីៗ រួចចាប់​នំបញ្ចុក​ ស្រូប​សម្ល​ប្រហើរ​ពី​លើ​ញិច​ម្ទេស​ហិរៗ ឆ្ងាញ់​អស់​ទាស់

គ្រឿងផ្សំ៖-ត្រីរ៉ស់(ធ្វើអោយស្អាត យកស្រកាចេញ)-គ្រឿងបុកស​ម្រាប់ស្លរ (ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ជាយ ខ្ទឹមស រមៀត) បុក​បញ្ចូល​គ្នា​អោយ​ម៉ត់ល្អ-ខ្ទិះដូង(ខ្ទិះដើម និង ខ្ទិះចុង)-ទឹកត្រី ប៊ីចេង អំបិល ស្ករស-ប្រហុក-សណ្ដែកដី​លិង​បុក​អោយ​ល្អិត​ -បន្លែ​អន្លក់អន្លៃ​ខ្ចីៗ តាម​ចំណូលចិត្ត​-នំបញ្ចុក​។វិធីធ្វើ៖១- ដាក់ដាំទឹកអោយពុះ រួច​ច្រុំ​ប្រហុក​អោយ​ម៉ត់​ក្នុង​ទឹក​ពុះ រួចយកត្រីទៅស្ងោរក្នុងទឹក​សម្លរ ក្រោយមកបង់​ទឹកត្រី អំបិល ស្ករស ប៊ីចេង រំងាស់ត្រីអោយឆ្អិនរួចស្រង់ចេញ ហើយបេះយកតែសាច់ត្រីចេញកុំអោយមានឆ្អឹង។

២-យកត្រីដែលបេះរួច មកបុកជាមួយគ្រឿងដាក់​ អំបិល ស្ករស ប៊ីចេង បន្តិចៗ​ដើម្បី​អោយ​មាន​ជាតិ​ក្នុង​សាច់ត្រី​ បុករួចទុកមួយអន្លើរ។៣-យកទឹកដែលស្ងោរជាមួយត្រីដែលនៅសល់នោះ មកដាក់ខ្ទិះចុងចូល រួចដាំអោយពុុះ បន្ទាប់មកដាក់ត្រីដែលយើងបុកជាមួយគ្រឿងចាក់ចូលក្រោយមកដាក់ខ្ទិះដូង (ដើម) ចូល រួចកូរអោយសព្វ ហើយទុកអោយពុះម្ដងទៀត ភ្លក់មើលអោយល្មម តាមចំណង់ចំណូលចិត្ត ទុកអោយពុះនិងឆ្អិនចូលជាតិគ្នាហើយ រួចដាក់សណ្ដែកដីលិងចូលរួចជាការស្រេច។ ពេលញាំុ​ដាក់​បន្លែ​អន្លក់អន្លៃ​ខ្ចីៗ រួចចាប់​នំបញ្ចុក​ ស្រូប​សម្ល​ប្រហើរ​ពី​លើ​ញក់​ម្ទេស​ហិលៗឆ្ងាញ់​អស់​ទាស់ ប្រភព៖សុខ សំណាង។