ស្ងោរក្តឹបឪឡឹកត្រីងៀត រសជាតិឆ្ងាញ់ប្លែក សាកល្បងធ្វើញាំទាំងអស់គ្នា

គ្រឿងផ្សំ៖_ត្រីងៀត(យកត្រីងៀតប្រៃ)_ក្តឹបឪឡឹក_ស្លឹកខ្ទឹម_ខ្ទឹមស_អំបិល ស្ករ ម្សៅស៊ុប។វិធីធ្វើ៖ ១.យកត្រីងៀតកាប់តូចៗល្មម លាងទឹកអោយស្អាតកំទិចដី។២.ក្តឹបឪឡឹកចិតសំបកចេញ ហាន់ជាចង្វាមូល រឺហាន់តាមចំនូលចិត្ត ស្លឹកខ្ទឹមហាន់វែងៗល្មម ខ្ទឹមសដំបន្តិច។៣.ដាក់ទឹកដាំអោយពុះ ហើយដាក់ខ្ទឹមស ត្រីងៀត ដាក់អំបិល ស្ករ ម្សៅស៊ុប រហូតឆ្អិនត្រីងៀត សឹមដាក់បន្លែចូល អោយឆ្អិនបន្លែភ្លក់មើលល្មមមាត់ ចុងក្រោយបិតភ្លើង បង់ស្លឹកខ្ទឹមហើយជាស្រេច ប្រភព៖Mcloud។