សម្លរម្ជូដើមចេកបែបជនបទ ដើមចេកខ្ចីៗជាមួយកំពឹសកូនត្រី ឆ្ងាញ់ចាប់មាត់

គ្រឿងផ្សំ៖_ដើមចេក_កូនត្រី កំពឹស_អំពិលទុំ_ប្រហុក_ម្រះព្រៅ រឺម្អម_គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស ស្លឹកក្រូច រមៀត ម្ទេស ដាក់កាត់ឆ្អាប(សម្លម្ជូប្រើរមៀតដើម្បីបានទឹកសម្លពណ៌លឿងតាមអ្នកបាត់ដំបង)_អំបិល ទឹកត្រី ស្ករស ម្សៅស៊ុប។វិធីធ្វើ៖១.យកដើមចេកសកយកសម្បកចាស់ចេញ ហើយកាត់កង់វែងៗល្មម សឹមយកមកចិត្តចង្វាមូលតូចស្តើងៗ ដូចរូប រឺចិតតាមចំនូលចិត្តរបស់លោកអ្នក ចិតហើយយកទៅត្រាំទឹក ដោយដាក់អំបិលបន្តិច ជួយកាត់ជ័រចេក។

២.ដាក់ទឹកដាំអោយពុះ បង់ស្លឹកក្រូច រំដេង ខ្ទឹមស គល់ស្លឹកគ្រៃ រមៀតចូល បន្ទាប់មកជ្រុំប្រហុក ដាក់ស្ករ អំបិលម្សៅស៊ុប ជ្រុំអំពិលទុំ ។៣.ពេលទឹកសម្លកំពុងពុះ បង់បន្លែដើមចេកចូលរហូតឆ្អិនល្អ សឹមបង់កូនត្រី និងកំពឹសយើង មើលតែឆ្អិនហើយបិតភ្លើង បង់ម្រះព្រៅ ម្ទេស ចាក់ទឹកត្រីចូលបន្តិចភ្លក់មើលថែមថយតាមចំនូលចិត្តជាការស្រេច។ បញ្ជាក់៖របៀបស្ល អាចខុសគ្នាពីស្រុកមួយទៅស្រុកភូមិមួយទៀត ប្រភព៖លីតា។