ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៩៦៧នាក់ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន៩៦៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៣២,៦២៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។

នៅក្នុងរយៈពេលដូចគ្នានេះដែរ មិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ថ្មីឡើយ នាំឱ្យអ្នកស្លាប់ដោយសារ COVID-19 នៅត្រឹម៩៧នាក់ដដែល ខណៈ ២៨,២១៤នាក់បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរសុខាភិបាលថៃ នៅក្នុងចំណោមករណីឆ្លងថ្មីខាងលើ ភាគច្រើនគឺជាករណីឆ្លងនៅក្នុងស្រុក ដោយមានតែ៣ករណីប៉ុណ្ណោះជា ករណីនាំចូលពីម៉ាឡេស៊ី, អេមីរ៉ាតអារ៉ាប់រួម និងបារាំង៕ផ្តល់សិទ្ធិដោយ៖ Freshnews