អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលការបង់ពន្ធ សម្រាប់អ្នកជាប់ពន្ធ ក្នុងភូមិសាស្រ្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងថ្មីមួយ សម្រេចពន្យារពេលនៃការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែមីនា ដល់អ្នកជាប់ពន្ធក្នុងភូមិសាស្ត្របិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧…

ចាប់ផ្កាយពីរម្នាក់ ដោយសារបង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្សៅ ដល់អ្នកជួលបន្ទប់របស់ខ្លួន

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជាពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារហ៊ានរៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង និងរហូតមានការលេងប៉ាតម្សៅ…

អភិបាលរាជធានីភ្នំពេញ ប្រកាសបញ្ជាដាច់ណាត់ចាប់ពីថ្ងៃស្អែកមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញពីផ្ទះ បើនរណាម្នាក់នៅតែល្មើស កម្លាំងសមត្ថកិច្ច នឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ ផាកពិន័យ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ ថ្លែងចេញបទបញ្ជាពីរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រកាសតាមបណ្តាញព័ត៌មានផ្លូវការ Fresh News ជូនសាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះតទៅ ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យធ្វើចរាចរនៅរាជធានីភ្នំពេញជាដាច់ខាត គឺមិនឲ្យចាកចេញពីផ្ទះ ប្រសិនបើនរណាម្នាក់នៅតែល្មើស នឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល…

សម្តេចតេជោ ហ៊ុន សែន៖ បើការបិទខ្ទប់រយៈពេល១៤ថ្ងៃ ការឆ្លងមិនស្រកស្រុតនោះទេ សម្តេចនឹងពន្យារពេលបិទខ្ទប់បន្តទៀត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានដាក់ចេញបទបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ច ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតក្នុងការអនុវត្តន៍វិធានការបិទខ្ទប់ ដោយមិនត្រូវឱ្យប្រជាពលរដ្ឋបន្តធ្វើចរាចរប្រសេច ប្រសាចទៀតនោះទេ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា…

ឥណ្ឌាប្ដូរពីប្រទេសនាំចេញវ៉ាក់សាំងកូវីដ ក្លាយជាប្រទេសនាំចូលវិញម្ដង

(ញូដេលី)៖ បន្ទាប់ពីផ្ដល់ជាអំណោយ និងលក់វ៉ាក់សាំង COVID-19 រាប់លានដូសទៅក្រៅប្រទេស ឥណ្ឌាពេលនេះត្រូវប្រឈមមុខការខ្វះហើយបានក្លាយជា អ្នកនាំចូលវ៉ាក់សាំងវិញម្ដង ខណៈករណីឆ្លងកំពុងកើនឡើងយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១។ ឥណ្ឌាបានរាយការណ៍ពីករណីឆ្លង COVID-19…

BREAKING: អាជ្ញាធរខេត្តកណ្ដាល សម្រេចបិទខ្ទប់ក្រុងតាខ្មៅ មិនឱ្យពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយរយៈពេល១៤ថ្ងៃ

(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្រេចបិទខ្ទប់ក្រុងតាខ្មៅទាំងស្រុងតែម្តង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ។ ចំពោះផ្សារលក់គ្រឿងឧបភោគបរិភោគ បន្លែ ត្រីសាច់ គឺអនុញ្ញាតឱ្យលក់ធម្មតា បន្តែសម្រាប់ប្រជាពលរដ្ឋ គឺអនុញ្ញាតឱ្យមកទិញគ្រឿងឧបភោគយកទៅផ្ទះត្រឹមតែ៣ថ្ងៃ…

ក្តៅៗ! អភិបាលខេត្តព្រះសីហនុ សម្រេចបិទផ្សារលើ បណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ, អាជីវករទាំងអស់ត្រូវទៅយកសំណាក រកជំងឺកូវីដ១៩

(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានសម្រេចបិទផ្សារលើបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ក្រោយរកឃើញមានអាជីវករឆ្លងជំងឺកូវីដ១៩ជាបន្ដបន្ទាប់។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។ ផ្តល់សិទ្ធិដោយ៖…

បន្ទាន់! រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ទៀត និងអ្នកពាក់ព័ន្ធជាង២០០នាក់ ត្រូវយកសំណាកនៅស្រុកព្រៃកប្បាស ខេត្តតាកែវ

(តាកែវ)៖ លោកវេជ្ជៈបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តតាកែវ ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋចំនួន០៥នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលរស់នៅក្នុងភូមិស្នោ ឃុំស្នោស្រុកព្រៃកប្បាស…

BREAKING: បុរសម្នាក់ហ៊ានកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ដែលបិទមិនឲ្យធ្វើចរាចរណ៍ ត្រូវចាប់បញ្ជូនទៅកាន់តុលាការ

(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយកកូនកាំបិតមកកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ដែលហាមមិនឲ្យប្រជាពលរដ្ឋជិះធ្វើចររាចរណ៍ឆ្លងកាត់តាមដងផ្លូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បុរសរូបនេះត្រូវបានកម្លាំងនគរបាល កំពុងកសាងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ក្រោមបទចោទ «ប្រឆាំងនឹងការអនុវត្តការងារសារធារណ:»។ របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបណ្តាញព័ត៌មាន Fresh News…

ជួយស៊ែរបន្តផង! រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសរកអ្នកជំងឺកូវីដ ចំនួន៦នាក់ទៀត ដែលមិនទាន់រកឃើញ, បើមិនបង្ហាញខ្លួន អាជ្ញាធរនឹងកសាងសំណុំរឿងទៅតុលាការ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅវេលាម៉ោងជាង១រសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានបន្ដប្រកាសរកអ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ទៀត ដែលកំពុងបាត់ខ្លួន។ រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានថា បើអ្នកជំងឺទាំង១០នាក់នេះ មិនបង្ហាញខ្លួនទៀត នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ អ្នកជំងឺកូវីដ១៩ ដែលកំពុងបាត់ខ្លួន៦នាក់នោះរួមមាន៖ ១៖ ឈ្មោះ…