អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបម្រាមគោចរឃាត់រថយន្តបានចំនួន២គ្រឿងទៀត នៅយប់មិញ

(ភ្នំពេញ)៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះបានបញ្ជាក់ថា នៅយប់ថ្ងៃទី០៦ ខែមេសា អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានអនុវត្តបម្រាមគោចរ ដោយសារឃាត់ រថយន្តបានចំនួន២គ្រឿង។ យានយន្តដែលត្រូវបានឃាត់ ពេលអនុវត្តបម្រាមគោចររួមមាន៖…

អាជ្ញាធរអនុញ្ញាត ឱ្យអ្នកលក់នំបញ្ចុកព្រះដាក់ បើកលក់ឡើងវិញ ក្រោយតេស្តពីរដងអវិជ្ជមាន

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យអ្នកលក់នំបញ្ចុក នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បើកលក់ដូរឡើងវិញហើយ បន្ទាប់ពីពួកគាត់ធ្វើតេស្តចំនួនពីរដងទទួលលទ្ធផលអវិជ្ជមាន។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានយកលិខិតស្តីពីការអនុញ្ញាតឱ្យដំណើរការឡើងវិញកន្លែងលក់នំបញ្ចុកនៅភូមិព្រះដាក់ នៅព្រឹកថ្ងៃទី០៧ ខែមេសា…

អាជ្ញាធរខេត្តព្រះសីហនុ សម្រេចឲ្យគ្លីនិក តែវ៉ាន់ បើកដំណើរការធម្មតាឡើងវិញ ក្រោយបញ្ចប់ការធ្វើជាមណ្ឌលចត្តាឡីស័ក

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះគ្លីនិក តៃវ៉ាន់ មានទីតាំងផ្លូវ២៣តុលា ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជាមួយគ្នានេះ…

៦ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជិត ២៣ម៉ឺននាក់

(ភ្នំពេញ)៖ យោតាមរបាយការណ៍ក្រសួងសុខាភិបាល បានបង្ហាញថា រយៈពេល៦ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ក្រុមគ្រូពេទ្យ បានចាក់ជូនមន្ត្រីរាជការ និងជនគោលដៅនៅទូទាំងប្រទេស បានជិត ២៣ម៉ឺននាក់។ របាយការណ៍បានបង្ហាញ រយៈពេលពីរថ្ងៃនេះ អ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំង មានចំនួន ២៣៨,១៦០នាក់ ក្នុងនោះអ្នកអនុញ្ញាតឱ្យចាក់មានចំនួន…

BREAKING: លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន រកឃើញវិជ្ជមានកូវីដ១៩

(ភ្នំពេញ)៖ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានមន្រ្តីសុខាភិបាល និងអាជ្ញាធរ ប្រាប់ថា លោកបានរកឃើញវិជ្ជមានកូវីដ១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយ។ ក្រុមគ្រូពេទ្យបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះថា…

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដែលគេចវេសមិនចាក់វ៉ាក់សាំង អាចនឹងបាត់បង់ការងារ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានថ្លែងតាមរយៈសារពិសេសមួយ ដោយប្រកាសថា នៅពេលខាងមុខ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដែលគេចវេសមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចនឹងត្រូវបាត់បង់ការងារតែម្តង។ ការប្រកាសរបស់ សម្តេចតេជោ…

ក្រុងកំពង់ឆ្នាំង រកឃើញ២៤នាក់ ពាក់ព័ន្ធនឹងលោក សោម ឡូ ដែលកើតកូវីដ១៩, អាជ្ញាធរអំពាវនាវអ្នកពាក់ព័ន្ធ ទៅយកសំណាក នៅមន្ទីរពេទ្យបង្អែកខេត្តជាបន្ទាន់

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មានមនុស្ស២៤នាក់ បានពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងលោក សោម ឡូ ដែលត្រូវបានប្រកាសថា កើតជំងឺកូវីដ១៩ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។…

អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សីសរុប១៦នាក់ រកឃើញឆ្លងកូវីដ១៩, អាជ្ញាធរបន្តអំពាវនាវឲ្យអាជីវករទាំងអស់ទៅយកសំណាកជាបន្ទាន់ និងព្រមានប្រើផ្លូវច្បាប់ចំពោះបុគ្គលដែលបន្តគេចវេស

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ អាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សី ចំនួន១៦នាក់ ក្នុងនោះមានអាជីវករ១២នាក់ និងសន្តិសុខ៤នាក់ ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់ ហេតុដូច្នេះហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឬស្សីទៅយកសំណាកជាបន្ទាន់ ហើយនឹងប្រើផ្លូវច្បាប់បើសិននៅបន្តគេចវេសមិនព្រមទៅយកសំណាក។ ក្រោយមានករណីនេះភ្លាម លោក…