October 16, 2019

ជំពាក់បំណុលវណ្ឌក ចងកស្លាប់ចោលប្រពន្ធកំពុងពពោះ

ខេត្តកំពង់ឆ្នាំងៈ បុរសម្នាក់ជំពាក់បំណុលគេវណ្ឌក រកប្រាក់សងម្ចាស់បំណុលមិនបាន ក៏គិតខ្លីលួចចងកស្លាប់ចោលប្រពន្ធកំពុងពពោះ ហើយ​សាកសពត្រូវគេប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិស្នោ ឃុំ​ខុន​រ៉ង ស្រុកបរិបូណ៌។ មន្ត្រីនគរបាលស្រុកបរិបូណ៌ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សៀន ចាន់សិដ្ឋ អាយុ២៣ឆ្នាំ មានប្រពន្ធឈ្មោះ យ៉ាន សុខមន អាយុ​២៤ឆ្នាំ។ ពួកគេទាំង២នាក់ប្ដីប្រពន្ធមានមុខរបរជាកសិករ …

លក់ថ្នាំញៀនដល់ថ្នាក់ឆ្លងប្រទេស ទីបំផុតស្ត្រីខ្មែរម្នាក់ត្រូវចាប់ខ្លួន

ថៃ៖ យោងតាមព័ត៌មានបឋមមួយបានឱ្យដឹងថា នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៨ នេះ សមត្ថកិច្ចថៃបានចុះបង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែន នៅផ្សាថៃ «ផ្សារណងព្រឺ» រហូតឈានដល់ចាប់ខ្លួនស្ត្រីជនជាតិខ្មែរម្នាក់ឈ្មោះ ប៉ាន ជុម អាយុ ៣៥ឆ្នាំ មានទំនៅ នៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពីបទ ជួញដូរថ្នាំញៀនឆ្លងដែន ។ ប្រភពដដែលបានឱ្យដឹងថា …

បវកញ្ញាចក្រវាលខ្មែរ២០១៧ ប៊ី សុធារី បង្ហាញភាពទន់ភ្លន់ស្រស់ស្អាតក្នុងឈុតប្រពៃណី ក្រឡេកមើលមួយភ្លែតស្មានតែតុក្កតា

កញ្ញា ប៊ី សុធារី  ជា បវរកញ្ញាចក្រវាលកម្ពុជា (Miss Universe Cambodia) ឆ្នាំ២០១៧ និងបានតំណាងឲ្យកម្ពុជាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រចេញទៅប្រកួតក្នុងកម្មវិធី Miss Universe 2017។ ក្រោយពីចប់ការប្រកួត សុធារី ទទួលបានការចាប់អារម្មណ៍ពីមហាជនចង់ឲ្យមកថតចម្រៀងកាយវិការ និងដើរតួសម្តែងក្នុងរឿង ប៉ុន្តែកញ្ញាបានធ្វើការច្រានចោល និងមិនធ្វើការសម្តែងរឿងអ្វីឡើយ ដោយសព្វថ្ងៃកញ្ញាមមាញឹកក្នុងការដើរម៉ូត ជាមួយនឹងរូបសម្រស់ស្រស់សោភា ប៊ី សុធារី ក៏កំពុងតែត្រូវប៉ាន់ខ្លាំងក្នុងការថតសម្អាងការ ។ ជាក់ស្តែងថ្មីៗនេះ …

ក្រសួងបង្ហាញតម្លៃសាំងថ្មី ដែលចាប់ផ្តើមចុះថ្លៃហើយ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,២០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៤,០០០រៀល។ តម្លៃនេះមានការចុះថ្លៃបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៤,៣០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៤,១០០រៀល៕ អត្ថបទ៖ សេម ប្រភព៖ Khmer Note

និស្សិតម្នាក់ចងកសម្លាប់ខ្លួន ទាំងពុំដឹងមូលហេតុ សូម្បីតែស្លាប់ក៏មិនដឹងតាំងពីពេលណា

ភ្នំពេញ៖ កម្លោះវ័យក្មេងសង្ស័យប្រើប្រាស់ថ្នាំញៀន ដាច់ចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ដេក ក្រោយមកក៏ក្រុមគ្រួសារឪពុកម្ដាយប្រទះឃើញ រាយការណ៍ជូនសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង១៥នាទី ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ 16AEo + E1 តាមបណ្ដោយផ្លូវលេខ៣៨៤ ក្រុម៤១ សង្កាត់ទួលស្វាយព្រៃ១។ សពឈ្មោះ តាត ច័ន្ទមិនា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរនិស្សិត …

ដូណល់ ត្រាំ បាននាំ គីម ជុងអ៊ុន ទៅមើលរថយន្តបាញ់មិនធ្លុះរបស់ខ្លួនថែមទៀត (មានវីដេអូ)

បន្ទាប់ពីចុះកិច្ចព្រមព្រៀងជាមួយគ្នាលើការលុបបំបាត់អាវុធនុយក្លែអ៊ែររួច លោក ដូណល់ ត្រាំ ក៏បាននាំលោក គីម ជុងអ៊ុន មកមើលរថយន្តបាញ់មិនធ្លុះសម្រាប់ដឹកប្រធានាធិបតី ដែលមានឈ្មោះថា The Beast ថែមទៀត។ លោក ដូណល់ ត្រាំ គ្រាន់តែបើកទ្វាបង្ហាញពីផ្នែកខាងក្នុងដល់លោក គីម ជុងអ៊ុន មើលតែប៉ុណ្ណោះ មិនបានចូលទៅអង្គុយខាងក្នុងមើលលំអិតនោះឡើយ៕ អត្ថបទ៖ ឌី ប្រភព៖ Khmer Note

ខូចចិត្តពីរឿងស្នេហា ទិញស្រាមកផឹកលាអ្នកភូមិ មុនរត់ទៅចងក

ខេត្តបាត់ដំបង៖ បុរសម្នាក់ទំនងជាមានវិបត្តិស្នេហា ទើបធ្វើឲ្យគេកើតទុក្ខ លែងចង់រស់នៅលើផែនដីនេះបន្តទៅទៀត ក៏ទៅទិញស្រា​យក​មកផឹក ហើយរួចរត់ទៅចងកសម្លាប់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅលើដើមអាកាស្យា​ខាងកើតភូមិ ស្ថិតក្នុងក្រុមទី២ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។ បើតាមសម្ដីអ្នកភូមិអូរតាគីម្នាក់ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះអកុសលនោះ គឺនៅវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០១៨ ជនរងគ្រោះនៅសុខៗ ស្រាប់តែទៅទិញស្រាបៀរ១កេស …

ខ្លាំងបាត់! ខាត់ វៃហាំង Surprised ខួបកំណើតឲ្យ ស៊ីន យូប៊ីន ដល់មុខផ្ទះតែលេងយកសុទ្ធតែពងមាន់ និងម្ស៉ៅ ចឹងហ្មង (មានវីដេអូ)

តារា​សម្តែងរូបស្រស់កញ្ញា ស៊ីន យូប៊ីន ដែលជាដៃគូដ៏សាកសមជាមួយនឹងលោក ខាត់ វ៉ៃហាំង ដែលសព្វថ្ងៃហាក់ដូចជាកំពុងមមាញឹកជាមួយនឹងការងារសិល្បៈ ដូចជាការថតស្ពត ថតខ្សែភាពយន្តថ្មីៗជាច្រើន និងតែងតែទៅណាមកណាជាមួយគ្នា ធ្វើឲ្យមហាជនជាច្រើនមានមន្ទិលថាតារាទាំងពីរដួងនេះកំពុងតែមានទំនាក់ទំនងលើសពីមិត្តរួមអាជីព។ យ៉ាងណាមិញនៅមុននេះបន្តិច តារាសម្តែងលោក ខាត់ វៃហាំង បានបង្ហោះវីដេអូបង្ហាញនូវសកម្មភាពដែលខ្លួនលោក និងមិត្តភក្តិបាន surprised ខួបកំណើតដល់កញ្ញា ស៊ីន យូប៊ីន ដល់មុខផ្ទះ។ អ្វីដែលគួរឲ្យអស់សំណើចនោះ  ខាត់ វៃហាំង បានយកពងមាន់ ព្រមទាំងម្ស៉ៅមកចាក់លើ ស៊ីន …

ជួយស៊ែរឲ្យគាត់ល្បីផង! ផឹកស៊ីជុំគ្នាលេងយកកាំភ្លើងមកសម្ញែង បង្ខំឲ្យគេលើកដាច់ (មានវីដេអូ)

មានវីដេអូមួយបានចែកចាយពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពបុរសម្នាក់បានសម្ញែងកាន់កាំភ្លើងនៅក្នុងវង់ផឹកស៊ីមួយ ធ្វើឲ្យមហាជនជាច្រើនបានសម្តែងការរិះគន់យ៉ាងខ្លាំងដល់បុរសរូបនោះដែលលេងសើចមិនសមគួរដោយយកកាំភ្លើងមកកាន់នៅក្នុងវង់ផឹកស៊ី។​ ដោយមានការលើកឡើងពីមហាជនថា នេះសំណាងល្អដែលមិនបង្កជាជម្លោះរហូតដល់មានការបាញ់បោះបង្កឲ្យមានមនុស្សរងរបួស និងគ្រោះថ្នាក់ដល់ជីវិត។ យ៉ាងណាមិញគេពុំបានស្គាល់នូវអត្តសញ្ញាណបុរសដែលបានកាន់កាំភ្លើងនៅក្នុងវង់ផឹកស៊ីនោះទេ ប៉ុន្តែមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានសំណូមពរឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវ និងសុំឲ្យមានឃាត់ខ្លួនបុរសខាងលើយកទៅសាកសួរអប់រំចាត់ការតាមនីតិវិធី៕ ប្រភព៖​ Khmer Note

លោក គីម ជុងអ៊ុន និងលោក ត្រាំ ចុះហត្ថលេខាយល់ព្រមលុបបំបាត់នុយក្លែអ៊ែរនៅកូរ៉េខាងជើងហើយ (មានវីដេអូ)

សិង្ហបុរី៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំអាមេរិក លោក ដូណល់ ត្រាំ ជាមួយនឹងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅលើកោះ Sentosa របស់ប្រទេសសិង្ហបុរី បានប្រព្រឹត្តិទៅយ៉ាងរលូត។ បន្ទាប់ពីជំនួបពិភាក្សាអស់រយៈពេលមួយព្រឹករួចមក ឥលូវនេះបានចេញផ្លែផ្កាហើយ ដោយមេដឹកនាំទាំង២បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង “ដំណើរឆ្ពោះទៅរកការលុបបំបាត់នូវអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ”។ ហើយឯកសារនោះក៏បង្ហាញថា មេដឹកនាំទាំង២នឹងធ្វើការរួមគ្នា ឆ្ពោះទៅរកការបង្កើត “ទំនាក់ទំនងថ្មីរវាងអាមេរិក និងកូរ៉េខាងជើង” …