លោកផែង វណ្ណៈ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវគោកមានតែ​ ២​ ប្រភេទ​ទេ​ គឺ​ ផ្លូវ​ថ្នល់​ និង​ ផ្លូវដែក​

កក្រើកពេញបណ្តាញសង្គម ធ្វើឲ្យមហាជនជាច្រើន បានធ្វើការជជែកវែកញែក ពេញបណ្តាញសង្គមហ្វេសប៊ុក ចំពោះកម្មកម្មវិធី ឋានសួគ៍ឬឋាននរក របស់ទូរទស្សន៍ហង្សមាស HDTV ដែលបានលើកយកសំនួរ មួយមកសួរកាន់លោក កៅ សីហា ដែលបានសួរថា “តើយោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?” ក្នុងនោះផងដែរ ជម្រើសចម្លើយមានដូចជា៖”A ២ប្រភេទ, B ៣ប្រភេទ, C ៤ប្រភេទ និង D ៥ប្រភេទ”។
ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារថា ផ្លូវ​គោក​ មានតែ​ ២​ ប្រភេទ​ទេ​ គឺ​ ផ្លូវ​ថ្នល់​ និង​ ផ្លូវដែក​ ។ ផ្លូវ​ថ្នល់​ចែក​ចេញ​ជា​ ៤​ ​ទៀត​ គឺ​ ៖​

១-​ ផ្លូវជាតិ ៖ គឺជាផ្លូវ​ដែល​ធ្វើ និង​ថែរក្សា​ដោយ​ថវិកាជាតិ ហើយជា​ផ្លូវ​ដែល​ចេញ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​នានា។

២-​ ផ្លូវខេត្ត ៖ ផ្លូវនេះ​ថែ​រក្សា​ដោយ​ថវិកា​ខេត្ត ជា​​ផ្លូវកាត់​ផ្លូវជាតិ​ ឬ​ជា​ផ្លូវ​ចេញពី​​ទី​ប្រជុំ​ជនមួយក្នុង​ខេត្ត​ទៅ​ទីប្រជុំ​ជន​មួយ​ទៀត។

៣-​ ​ ផ្លូវលំ ៖ ផ្លូវ​តូចៗ​គ្មាន​ក្រាល​ថ្ម ដែល​គេ​ឃើញ​មាន​នៅ​តំបន់​ជន​បទ។ ផ្លូវ​នេះ​កសាង​ដោយ​រដ្ឋបាល​មូលដ្ឋាន សហការជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជាជន​ក្នុង​តំបន់។

៤-​ ផ្លូវរុក្ខបាល ៖ គឺជា​ផ្លូវ​ដែល​ធ្វើ និង​ថែរក្សា​ដោយ​ក្រសួង​រុក្ខា និង​ប្រម៉ាញ់​សម្រាប់​ដឹក​នាំ​ផលិត​ផល​ព្រៃ​ឈើ សម្រួល​តំហែទាំ​ព្រៃឈើ និង​ធ្វើ​ទេសចរណ៍​ធម្មតា​ផងដែរ។

សូមបងប្អូនជ្រាប​” ។

ប្រភព៖ Pheng Vannak News