សូមចូលរួមរំលែកទុក្ខផង ! ក្រឡាប់ឡានដឹក កម្មកររោងចក្រ បណ្តាលឲ្យបងប្អូនអ្នកស្វាយរៀងរបួស ស្លាប់ច្រើន មានអ្នកខ្លះដាច់ក្បាល….

ស្វាយរៀង ៖( ដំណឹងបឋម )  នៅកាលពីព្រឹកមិញនេះបានកើតមានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែ មានហេតុការណ៍ក្រឡាប់ឡានដឹកកម្មកររោងចក្រនៅ ភូមិពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ពេលនេះមានអ្នកស្លាប់អ្នករបួសបញ្ជូនមកមន្ទីពេទ្យជីភូ ជួយស៊ែរអោយសាច់ញាតិគាត់បានឃើញផង 30/07/2019 ម៉ោង 7:00នាទី។

ដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាដែលធ្វើដំណើនៅលើដងផ្លូវសូមមេត្តាកំបើកបរនៅក្នុងល្បឿនលឿនពេក ហើយត្រូវចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក កំវានិងជែងគ្នានៅលើផ្លូវដែលតូចចង្អៀតអីពីព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេសឡានដឹកកម្មករ សូមបើកបរដោយការប្រុងប្រយ័ត្ន ពីព្រោះមានមនុស្សច្រើនណាស់ដែលទុកជីវិតលើតៃកុងឡាន​បើតៃកុងឡានមិនចេះគិតដូចនៅក្នុងហេតុការណ៍នេះអញ្ចឹងមានស្លាប់និងរបួសច្រើនណាស់ មួយឡានៗមិនមែនមានមនុស្សតិចទេ ដូច្នេះហើយសូមប្រុងប្រយ័ត្នទាំងអស់គ្នា។