October 16, 2019

សូមជួយស៊ែរឲ្យគ្រួសារប្អូនស្រីបានឃើញផង…ជិតដល់ថ្ងៃប្រឡងហើយ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យប្អូនស្រីម្នាក់…

បន្ទាយមានជ័យ​៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យយុវតីម្នាក់ បានស្លាប់បាត់បង់ជីវិត ជាសិស្សសាលារៀនថ្នាក់ទី៩ ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិ​គោអំពិល​ ឃុំអូរប្រាសាទ ​ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Sokun Thea” បានបង្ហោះសារថា “មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​នៅ​ ភូមិ​គោអំពិល​ ឃុំអូរប្រាសាទ​ស្រុក​មង្គលបូរី​ខេត្ត​បន្ទាយមានជ័យ​ សូម​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​ប្អូន​ស្រី​រងគ្រោះ​ផង​ ព្រោះ​មិន​ទាន់​មាន​សាច់​ញាតិ​មកដល់កន្លែងកើតហេតុទេ​ នាងខ្ញុំ​សូម​អភ័យទោស​ចំពោះ​ការ​បង្ហាញ​រូប​ភាព​ 🙏🏻😢 (កន្លែង​កើត​ហេតុ​ ផ្លូវ​លេខ​62​ ផ្លូវ​អូរស្ងួតទៅរហាត់ទឹក) នាងខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខ​ផង​ ពេល​នេះ​ប្អូន​ស្រី​បាន​បាត់​បង់​ជីវិត​ហើយ​😢”។

ក្មេងស្រីរងគ្រោះមានឈ្មោះថា ពឿន គិមឡាង ភេទស្រី ជាសិស្សរៀនថ្នាក់ទី៩ នៅវិទ្យាល័យ ភ្នំធំ ស្រុកកំណើតនៅ ខេត្តបន្ទាយមានជ័យ ។ ម្តាយឈ្មោះ វ៉ាន វិន ឪពុកឈ្មោះ ឳម ភិន។

មានបងប្អូនជាច្រើន​បានចូលមកខមិនថា “ជិតដល់ថ្ងៃឡងហើយនឹង😭😭😭😭😭😭😭😭😭”។ ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ថា “ខ្ញុំ​អាណិត​ប្អូន​ស្រី​ខ្លាំង​ណាស់​ ដែល​មិន​អាច​ជួយ​ប្អូន​ស្រី​បាន​ ពេល​បើក​បរ​ត្រូវ​ពាក់​មួក​សុវត្ថិភាព​អោយ​បាន​គ្រប់​ៗគ្នា​😢”។

 

ប្រភព៖ Sokun Thea