November 17, 2019

អ្នកដែរចូលចិត្តញាំម្ជូរត្រូវតែដឹង ! បងប្អូននិយមញ៉ាំម្ជូរ ជាពិសេសនារីត្រូវតែដឹង ព្រោះប្រឈមនឹងការឆាប់ស្លាប់ ព្រោះជំងឺ….

បងប្អូនត្រូវតែដឹងសម្រាប់ការបរិភោគផ្លែឈើដែលជាគ្រឿងម្ជូរជាមួយអំបិលម្ទេសបុកតែម្ដង។ ជាការពិតណាស់នៅពេលដែលបងប្អូនបរិភោគស្វាយខ្ចីឬ ត្របែក​ជាមួយអំបិលម្ទេសហិរៗនឹងធ្វើឱ្យកាន់តែឆ្ងាញ់ញាំហេីយចង់ញាំទៀត។

បងប្អូនត្រូវដឹងថាអំបិល​មិន​បាន​បន្ថែម​ជីវជាតិ​ពេល​ទទួល​ទាន​ជាមួយ​គ្រឿងម្ជូរទាំងនេះឡើយ។ វាអាចជួយធ្វើឱ្យរសជាតិឆ្ងាញ់តែប៉ុណ្ណោះ ក្រៅពីនេះវាបែរជា​អាច​បង្ក​ឲ្យកើត​ជំងឺផ្សេងៗជាពិសេសនោះ គឺ​លើស​ឈាមតែម្ដង។ប្រការដែលបរិភោគរស់ជាតិ​ប្រៃនៃ​អំបិលច្រើន​អាចធ្វើ​ឲ្យញៀន ហើយការមានចំណង់ចង់បរិភោគវានឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ​ការដែលទទួល​ទានប្រៃច្រើន​ពេកនេះវានឹងនាំឱ្យមាន​ជម្ងឺ ​បេះដូង សរសៃ​ឈាម​ខួរក្បាល និង​ជម្ងឺ​ក្រលៀន​ជាដេីម។

ចំពោះចំណីអាហារប្រចាំថ្ងៃ មនុស្សយើងស្ទើរតែអាចទទួលបានជាតិអំបិលគ្រប់គ្រាន់ទៅហើយ។ ការដែលបរិភោគអំបិលបន្ថែមក្រៅជាមួយគ្រឿងម្ជូរ ​វាធ្វើឱ្យកម្រិតជាតិអំបិលលើសអ្វីដែល​រាងកាយ​ត្រូវការដោយមនុស្ស​ពេញវ័យ​គួរញ៉ាំ​អំបិល​តិចជាង ៣ ទៅ ៥ ក្រាមប៉ុណ្ណោះក្នុង​ពេលមួយថ្ងៃ។