October 16, 2019

ក្មេងៗសោះមិនប្រឹងខំរៀនសូត្រ…សមត្ថកិច្ចចាប់បានជនសង្ស័យ៣នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបលុយ នៅចំណុច…

ភ្នំពេញ៖ កាលពីវេលាម៉ោង០និង៣០នាទី ថ្ងៃទី ១ សីហា ២០១៩ កំលាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ត្រង់ចំណុចលើបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី ស្ថិតក្នុងភូមិ ក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំងបីនាក់នោះមានឈ្មោះថា សាន្ត វិរះ មុខរបរមិនពិត ស្នាក់នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ។ ទី២. ឈ្មោះ ខ្លឹម ចាន់ដារ៉ា ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ទី៣. ឈ្មោះ ហាក់ សុខសេន ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។(ទាំង៣ នាក់មានផ្ទុកសារធាតុញៀន)។

សមត្ថកិច្ចបានប្រាប់ថា សង្ស័យទាំង ៣នាក់បានធ្វើ សកម្មភាពឆក់កាបូបលុយតាមផ្លុវ។​ បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនិង ឃុំខ្លួនជាបណ្តោះអាសន្ន នៅផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

ប្រភព៖​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ